កីឡាករចំណូលថ្មីរបស់ក្លឹបមេឃខៀវ Man City កីឡាករ Mateo Kovacic បានលើកឡើងនិងសរសើរចំពោះគ្រូបង្វឹកលោក Pep Guardiola ថាគឺជាគ្រូបង្វឹកដែលល្អបំផុតរបស់ពិភពលោក។
The Goal ចេញផ្សាយនៅថ្ងៃនេះបានចេញផ្សាយថា ការសរសើររបស់កីឡាករក្រូអាតរូបនេះបានធ្វើឡើងបន្ទាប់ពីគាត់បានមកចូលរួមក្លឹបនេះទើបតែបាន២សប្តាហ៍ប៉ុណ្ណោះ។
កីឡាករខ្សែបម្រើរូបនេះបានចូលរួមជាមួយនឹង Man City ពីក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោនកាលពីដើមរដូវក្តៅហើយក៏បានបង្ហាញខ្លួនបាន២ប្រកួតភ្លាមៗក្នុងការប្រកួតមិត្តភាពជាមួយនឹងក្លឹបជប៉ុន Yokohama FM និងក្លឹប Bayern Munich ផងដែរ។
កីឡាកររូបនេះបាននិយាយទៅកាន់ក្រុមអ្នកកាសែតថា៖ ខ្ញុំទើបតែបានមកដល់ទីនេះបាន២សប្តាហ៍ប៉ុណ្ណោះប៉ុន្តែនិយាយដោយត្រង់តែម្តងទៅចុះខ្ញុំមើលឃើញថា មកដល់ទីនេះកម្រិត នៃការប្រកួតគឺលើសពីអ្វីដែលខ្ញុំធ្លាប់មានមួយកម្រិតទៀតហើយច្បាស់ណាស់លោក Pep Guardiola គឺជាគ្រូបង្វឹកដែលល្អបំផុតលើពិភពលោក៕ ប្រែសម្រួល៖ស៊ុនលី