បរទេស៖ បុរសជាជនជាតិជប៉ុន ម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Toco បាននិយាយថាគាត់បានបំពេញក្តីស្រម៉ៃរបស់ខ្លួនដោយចំណាយលុយដល់ទៅ១៥០០០ដុល្លារក្នុងការបង្កើតឈុតសម្លៀកបំពាក់ជាសត្វឆ្កែប្រភេទ collie dog មួយហើយគាត់អាចរស់នៅក្នុងឈុតនោះ ដែលអាចមានរូបរាងនិងសត្វឆ្កែពិតៗ។
សារព័ត៌មានជាច្រើនបានចេញផ្សាយ អំពីចំណង់ដ៏ចម្លែករបស់បុរសជប៉ុន រូបនេះប៉ុន្តែដោយសារលោកមិនចង់ឲ្យមិត្តភ័ក្ត្រនិងក្រុមគ្រួសារដឹងអំពីរឿងនេះលោកបានព្យាយាមលាក់បាំងរូបរាងពិតរបស់គាត់ផងដែរ។
វិដេអូរបស់គាត់ត្រូវបានបង្ហោះចូលក្នុងបណ្តាញចែកចាយវិដេអូយូធូប ដែលមានអ្នកគាំទ្រដល់ទៅ៣០០០០នាក់ដោយលោកបានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលអាចរស់នៅក្នុងឈុតសត្វឆ្កែ collie dog ជាលើកដំបូងនិងបញ្ចេញសកម្មភាពដូចទៅនឹងសត្វឆ្កែតាមទីសាធារណៈ ដូចទៅនឹងអ្វីដែលគាត់តែងតែចង់ធ្វើវាតាំងតែពីវ័យកុមារ។
លោក Toco រូបនេះបានសរសេរថា៖ ខ្ញុំពេលនេះបានក្លាយទៅជា Collie បានសម្រេចតាមក្តីសុបិន្តតាំងតែពីពេលដែលខ្ញុំនៅជាកុមារមកម្ល៉េះ។
ទោះបីជាយ៉ាងណាក្តីនៅក្នុងវិដេអូដែលគាត់បានផ្តល់បទសំភាសជាមួយនឹងក្រុមកាសែតនិងវិដេអូផ្ទាល់ខ្លួនលោក Toco មិនបានធ្វើការឆ្លើយឆ្លងឬនិយាយភាសាមនុស្ស យើងនោះទេដោយលោកបានត្រឹមសំដែងកាយវិកាជាឆ្កែឲ្យមើលទៅសាកសមជាសត្វឆ្កែពិតៗប៉ុណ្ណោះ៕