កីឡា

លោក តឹក ប៊ុនវី មានក្តីសង្ឃឹម នឹងទទួលបានមេដាយ ២ គ្រឿង ការប្រកួតជើងឯក ពិភពលោក នៅកូរ៉េខាងត្បូង

ភ្នំពេញ ៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានមានប្រសាសន៍ថា ការចម្រាញ់កីឡាករកាយវប្បកម្មឆ្នើម ៥ នាក់ក្នុងចំណោមជិត ២០ នាក់របស់សហព័ន្ធកីឡាកាយវប្បកម្ម និងហាត់ប្រាណកម្ពុជា សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡាកាយវប្បកម្មជើងឯក កមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទី១៤ នៅប្រទេសកូរ៉េខាងត្បូង អាចដណ្តើមេដាយ ២ គ្រឿង ។

លោកប្រធានបានបន្តថា មេដាយ ២គ្រឿង ដែលរូបលោកសង្ឃឹម គឺវិញ្ញាសាវិញ្ញាសាបុរស រូបរាងស្អាត កម្ពស់លើ ១៨០ សម និងវិញ្ញាសាបុរសរូបរាងសង្ហារ សាច់ដុំកម្ពស់ រហូតដល់ ១៦៧ សម ដោយសារតែកីឡាករកីឡា កាយវប្បកម្មមានបទពិសោធន៍ច្រើន ក្នុងការប្រកួត ជាពិសេសធ្លាក់ ទទួលបានមេដាយលើ វិញ្ញាសានេះដែរ ។ ចំណែកវិញ្ញាសាបុរស សាច់ដុំទម្ងន់៧០ គីឡូក្រាម និងវិញ្ញាសាបុរសរាងសង្ហារសាច់ ដុំកម្ពស់រហូតដល់១៦០សម រៀងពិបាកបន្តិច ទើបរូបលោកមិនអាចមានក្តីសង្ឃឹមខ្ពស់ ក្នុងការដណ្តើមមេដាយឡើយ ។

សហព័ន្ធគ្រោងបញ្ជូន ទៅចូលរួមចំនួន ៧ នាក់ រួមមានប្រធានគណៈប្រតភិ គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ ៥ នាក់ ។ អ្នកស្រី Amy’s Ham ជាគ្រូបង្វឹក និងប្រធានគណៈប្រតភិ ចំណែករូបលោកជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ។ សព្វថ្ងៃនេះសហព័ន្ធមិនទាន់ការ ឧបត្ថម្ភថវិកាប្រចាំពីក្រសួងអប់រំ យុវជន និងកីឡាឡើយ ចំពោះការហ្វឹកហាត់កីឡាករ ជាអ្នកចំណាយខ្លួនឯង រីឯចុះឈ្មោះចូលរួមប្រកួត និងសំបុត្រយន្តហោះ សហព័ន្ធជាអ្នករ៉ាប់រង ទាំងអស់ជូនកីឡាករ ។

ដូច្នេះសហព័ន្ធមាន ផលពិបាកខ្លាំងណាស់ រាល់ចេញប្រកួតម្តងៗ តាំងនាមជាប្រធានសហព័ន្ធកីឡា កាយវប្បកម្ម និង ហាត់ប្រាណកម្ពុជា នឹងខិតខំប្រឹង ប្រែង ឲ្យអស់ពីសមត្ថភាព ក្នុងស្វែងរកថវិកា ដើម្បីជូនកីឡាករចេញទៅប្រកួត ។ ព្រឹត្តិការណ៍ការប្រកួតកីឡា កាយវប្បកម្មកមិ្រតពិភពលោក ឆ្នាំ២០២៣ លើកទៅ ១៤ ប្រទេសកូរ៉េខាងត្បូង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី១២ នាវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ៕

Most Popular

To Top