ព្រឹត្តិការណ៍

ផែនការដាកពង្រាយ យោធាកូរ៉េខាងត្បូង កំពុងស្ថិតក្រោម ការពិចារណា ស្របពេល មានភាពតានតឹង រវាងអាមេរិកនិងអ៊ីរ៉ង់

បរទេស៖ ការផែនដ៏មានសក្ដានុពល របស់ប្រទេសកូរ៉េខាងត្បូង ក្នុងការបញ្ជូននាវាចម្បាំង ពិឃាតសមត្ថភាពមីសីលនាំផ្លូវ ទៅកាន់តំបន់មជ្ឈិមបូព៌ា តាមសេចក្តីរាយការណ៍ កំពុងតែស្ថិតនៅក្រោមការពិចារណា ស្របពេលមានភាពតានតឹងកើនឡើង រវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់។

យោងតាមប្រភពព័ត៌មានពីកាសែត UPI បានឲ្យដឹងថា នាវាទម្ងន់៤.៤០០តោន Wang Geon និងក្រុមលេខ៣១ នៃអង្គភាព Cheonghae ប្រឆាំងចោរកម្មតាមសមុទ្រ របស់ប្រទេសកូរ៉េខាងត្បូង គឺស្ថិតក្នុងចំណុចសំខាន់ នៃការយកចិត្តទុកដាក់ នៅទីក្រុងសេអ៊ូល ស្របពេលប្រទេស មានក្តីព្រួយបារម្ភខ្លាំងឡើង ស្តីពីការរក្សាសន្តិសុខ ការផ្គត់ផ្គង់ប្រេងកាត។

លោក ស៊ុង យុនម៉ូ ជារដ្ឋមន្ត្រីថាមពល និងពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូល បានធ្វើសេចក្តីរាយការណ៍ សង្ខេបជូនដល់គណៈកម្មាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន ស្តីពីការ ថានឹងមានហានិភ័យ រងផលប៉ះពាល់ពីភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ា៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top