កីឡា

ក្រសួងមហាផ្ទៃ ដណ្តើមជើងឯក ខណៈក្លិបកីឡាវាយ កូនឃ្លីលើតុ All Star ទទួលជើងឯករងការ ប្រកួតកីឡាវាយកូនឃ្លី លើតុជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩

ភ្នំពេញ៖ ក្លិបកីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃដណ្តើម បានជើងឯកប្រចាំឆ្នាំ ២០១៩ ខណៈក្លិបកីឡាវាយ កូនឃ្លីលើតុ All Star ទទួលបានជើងឯករង នៃព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ និងអបអរសាទរទិវាជ័យជម្នះ ៧មករាខួបលើកទី៤១ ។

ក្នុងឳកាសពិធីប្រគល់ជយលាភី និងមេដាយជូនកីឡាករ-កីឡាការិនីវនាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ដោយបានអញ្ជើញ ចូលរួមពីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធាន សហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា និងលោក ម៉ិល កាដូ អគ្គនាយករងកីឡាតំណាងលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នៅសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

ក្លិបកីឡាវាយកូនឃ្លីលើតុក្រសួង មហាផ្ទៃដណ្តើមបានជើងឯក ប្រចាំឆ្នាំ២០១៩ដោយទទួលបានមេដាយមាស ចំនួន៣គ្រឿង ចំណែកក្លិបកីឡាវាយកូនឃ្លីលើតុ All Star ទទួលបានជើងឯករងដណ្តើមបានមេដាយមាស ចំនួន២គ្រឿង និងចំណាត់ថ្នាក់លេខ៣គឺក្លិបកីឡាវាយកូនឃ្លីលើតុខេត្ត កំពតឈ្នះមេដាយាស១គ្រឿង។

លោកស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះមានក្លិប-សមាគមចូលរួមចំនួន១៣ដែលមានកីឡាករ-កីឡាការិនី៧៩នាក់ក្នុងនោះក្រុមកីឡាករក១ចំនួន៤២នាក់ ក្រុមយុវជនក២២៥នាក់ និងកីឡាការិនី១១នាក់។ ក្លិបទំាង១៣រួមមានក្លិបក្រសួងមហាផ្ទៃ ក្លិបរដ្ឋសភាសែនជ័យ ក្លិបសាន់នីព្រីងធីង ក្លិបសន្ធរម៉ុកថ្មី ក្លិបដើមមៀន ក្លិបខេត្តព្រះសីហនុ ក្លិបអេលីហ្សា ក្លិបខេត្តកំពត ក្លិបស៊ីធីស្ពត ក្លិបAIS ក្លិបអ៊ីនធើស្ពៃឌីហ្សាញ់ ក្លិប All Star និងក្លិបមិត្តសម្លាញ់។

លោកព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិកីឡាវាយកូនឃ្លីលើតុប្រចាំឆ្នាំ២០១៩ និង អបអរសាទរទិវាជ័យជម្នះ៧មករា ខួបលើកទី៤១(៧មករា១៩៧៩-៧មករា២០២០) នៅថ្ងៃទី២មករាខាងមុខនេះ មានវិញ្ញាសាប្រកួតចំនួន៤ គឺវិញ្ញាសាក្រុមបុរសក្របខណ្ឌ ក១ វិញ្ញាសាវាយគូបុរសក្របខណ្ឌក១-ក២ វិញ្ញាសាឯកត្តជនបុរសក្របខណ្ឌក១-ក២ និង វិញ្ញាសាឯកត្តជននារីក្របខណ្ឌក១-ក២ ៕ ដោយ៖លី ភីលីព

Most Popular

To Top