សិល្បៈ និង កម្សាន្ត

លោក Jeff Bezos និងលោក Lauren Sanchez បង្កើតមូលនិធិ ១០០លានដុល្លារ ដើម្បីជួយកសាងកោះ Maui ឡើងវិញ ដោយសារភ្លើងឆេះព្រៃ

អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos និងគូដណ្តឹងរបស់លោក លោកស្រី Lauren Sanchez បានសន្យាថា នឹងបង្កើតមូលនិធិ មានចំនួនទឹកប្រាក់ ១០០ លានដុល្លារ ដើម្បីជួយកោះនេះ ឲ្យងើបឡើងវិញ បន្ទាប់ពីការបំផ្លិចបំផ្លាញ ភ្លើងឆេះព្រៃ បង្កមហន្តរាយតែម្តង ។

លោកស្រី Sanchez បានប្រកាសពីការបង្កើត មូលនិធិ Maui នៅលើការបង្ហោះ Instagram ថ្មីៗនេះដោយនិយាយថា លោកស្រីខូចចិត្ត ចំពោះអ្វី ដែលកំពុងកើតឡើង ។ លោកស្រីបានសរសេរថា លុយនេះនឹងត្រូវបានប្រើ ដើម្បីជួយឲ្យ Maui ត្រឡប់មកវិញឥឡូវនេះ និងក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខនេះ ខណៈតម្រូវការបន្តបង្ហាញ ឲ្យឃើញពីខ្លួនពួកគេ ។

អភិបាលរដ្ឋ Hawaii លោក Josh Green បានពណ៌នាភ្លើងឆេះព្រៃថា នេះជាគ្រោះមហន្តរាយធម្មជាតិ ដ៏ធំបំផុតដែលកោះហាវ៉ៃធ្លាប់ជួបប្រទះ ។ របាយការណ៍បាននិយាយថា ការបំផ្លិចបំផ្លាញ និងការខាតបង់បណ្ដាលមកពីអគ្គិភ័យនឹងត្រូវចំណាយអស់ទឹកប្រាក់ប្រហែល ៦ ពាន់លានដុល្លារ ។
នេះបើយោងតាម Architectural Digest ថា នៅឆ្នាំ ២០១១ លោក Jeff Bezos បានទិញអចលនទ្រព្យមានទំហំផ្ទៃដី ១៤ ហិចតានៅ La Perouse Bay នៅឆ្នេរសមុទ្រភាគខាងត្បូង នៃទីក្រុង Maui ចម្ងាយប្រហែល ១៥ ម៉ាយពីភ្លើង ។ ផ្ទះនេះមានតម្លៃដល់ទៅ ៧៨ លានដុល្លារអាមេរិក ហើយបានបំបែក ឯតទគ្គកម្មថា ជាអចលនទ្រព្យថ្លៃបំផុត មិនធ្លាប់មានលក់នៅលើកោះហាវ៉ៃ ។

កោះដាច់ស្រយាលនេះមានប្រជាប្រិយភាពជាមួយមហាសេដ្ឋីបច្ចេកវិទ្យា និងតារាល្បីៗ រួមទាំង Oprah Winfrey និង Peter Thiel ផងដែរ។ ប៊ីប៊ីស៊ីបានរាយការណ៍ថា Winfrey បានធ្វើការស្ម័គ្រចិត្ដនៅទីក្រុង Maui ដោយប្រគល់គ្រឿង ផ្គត់ផ្គង់នៅពហុកីឡាដ្ឋានអនុស្សាវរីយ៍សង្គ្រាម។
យោងទៅតាមសន្ទស្សន៍ មហាសេដ្ឋីរបស់ Bloomberg បាននិយាយថា លោក Bezos មានទ្រព្យ សម្បត្តិសរុបប្រមាណ ១៦៣ ពាន់លានដុល្លារ ។ លោកបានសន្យាក្នុងខែវិច្ឆិកាថា នឹងផ្តល់ទ្រព្យសម្បត្តិភាគច្រើន របស់លោក ។

ក្នុងខែដដែលនោះ មហាសេដ្ឋីរូបនេះបាននិយាយថា លោកនឹង ផ្តល់ប្រាក់ចំនួន ១០០ លានដុល្លារដល់ Dolly Parton ដើម្បីបរិច្ចាគដល់អង្គការ សប្បុរសធម៌ដែលលោកស្រីជ្រើសរើស បន្ទាប់ពីលោកស្រីបានឈ្នះពានរង្វាន់ Courage and Civility របស់លោកស្រី ៕
ដោយ៖លី ភីលីព

Most Popular

To Top