ម៉ូស្គូ ៖ ឧត្តមសេនីយ Vladimir Popov ដែលជាអាកាសយានិក យោធាកិត្តិយសរបស់រុស្ស៊ី បានប្រាប់កាសែត Sputnik ឲ្យដឹងថា ការឈ្លបយកការណ៍ និងវាយប្រហារលើយន្តហោះដ្រូន នៅតែជាផ្នែកមួយ និងជាចំណែក របស់កងទ័ពអាកាសរុស្ស៊ី ។
នៅថ្ងៃសៅរ៍ថ្មីៗនេះ គឺជាទិវាកងទ័ពអាកាសរុស្ស៊ី ដែលជាថ្ងៃសម្រាកវិជ្ជាជីវៈ របស់សាខាសេវាកម្មកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១២ ខែសីហា ។
សារព័ត៌មាន Sputnik បានស្នើឱ្យឧត្តមសេនីយ Vladimir Popov ដែលជាអាកាសយានិកយោធាដ៏មានកិត្តិយសរបស់ប្រទេសរុស្ស៊ី ផ្តល់គំនិតរបស់លោក អំពីការអភិវឌ្ឍន៍ នៃកងទ័ពអាកាសរុស្ស៊ីសម័យទំនើប។
លោក Popov បានលើកឡើងថា “វិធីសាស្រ្តដែលយើង [រុស្ស៊ី] កំពុងប្រើប្រាស់បង្ហាញថា យើងបានជ្រើសរើសយុទ្ធសាស្ត្រត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍ និងការកែលម្អអាកាសចរណ៍ប្រយុទ្ធ” ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្តោតបន្ថែមទៀត លើការធ្វើឱ្យប្រសើរឡើងនូវយន្តហោះចម្បាំងជំនាន់ 4+ និង 4++ ។
លោកបានសង្កត់ធ្ងន់ថា យន្តហោះចម្បាំងរុស្ស៊ីទាំងនេះ រួមទាំងយន្តហោះចម្បាំង ដែលទាក់ទងនឹងយន្ដហោះចម្បាំងត្រកូល Su (Sukhoi) បានអនុវត្ដយ៉ាង អស្ចារ្យ ហើយអាចប្រៀបធៀបទៅនឹង យន្ដហោះចម្បាំងធុន F-22 Raptor ដែលជាយន្តហោះចម្បាំងពហុគោលបំណងជំនាន់ទី៥ ដែលផលិតដោយសហរដ្ឋអាមេរិក ទាក់ទង នឹងលក្ខណៈ ។
លើសពីនេះលោក Popov បានលើកឡើង អំពីយន្តហោះធុន MiG-35 Fulcrum ដែលជាកំណែទំនើបកម្មខ្ពស់ នៃត្រកូលយន្ដហោះ MiG 29 ដោយហៅអតីតថា ជា “យន្តហោះពន្លឺតែមួយគត់” ដែលអាចមានប្រៀបលើយន្ដហោះចម្បាំង របស់អាមេរិកប្រភេទខាងលើនេះ។
លោកបានរំលឹកថា យោងតាមការគណនារបស់អាមេរិក យន្តហោះធុន MiG-35 គឺអាចប្រៀបធៀបបានទៅនឹងយន្តហោះចម្បាំងពហុមុខងារ F-16 របស់កងទ័ពជើងទឹកអាមេរិក នៅពេលនិយាយអំពី “ភាពអាចបត់បែនបាន សក្ដានុពលប្រយុទ្ធ និងភាពរស់រានមានជីវិតរបស់វា”។
ចំពោះការប្រយុទ្ធគ្នា អ្នកបើកយន្តហោះរុស្ស៊ីដ៏មានកិត្តិយសរូបនេះ បានបន្តថា MiG-35 ទំនងជាអាចយកឈ្នះលើ F-16 ព្រោះយន្តហោះក្រោយនេះជាយន្តហោះម៉ាស៊ីនតែមួយ ដែលមានន័យថា យន្តហោះនឹងពិបាកដំណើរការបានទៀតណាប្រសិនបើម៉ាស៊ីនរបស់វាខូច។
លោក Popov បានសំដៅ ទៅលើបទ ពិសោធន៍ប្រយុទ្ធពីមុនរបស់លោក នៅពេលដែលលោកបានហោះហើរ យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ គ្រប់អាកាសធាតុធុន Su-24 ។ នៅពេលនោះ លោកចាំបានថា ពេលខ្លះលោក បានចុះចតដោយជោគជ័យនូវយន្តហោះ របស់លោក ដោយម៉ាស៊ីនមួយក្នុងចំណោម ម៉ាស៊ីនទាំងពីរត្រូវបានខូចខាត៕
ប្រែសម្រួល ឈូក បូរ៉ា