ព័ត៌មានអន្តរជាតិ

វិទ្យាស្ថានស្រាវជ្រាវ អវកាសរុស្ស៊ី ចេញផ្សាយរូបភាពដំបូង ផ្តល់ដោយយន្តបេសកកម្ម នៅលើភពព្រះច័ន្ទ Luna-25

មូស្គូ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា វិទ្យាស្ថានស្រាវជ្រាវ អវកាសប្រទេសរុស្ស៊ី កាលពីថ្ងៃចន្ទបានចេញ ផ្សាយរូបភាពដំបូង ដែលផ្តល់ដោយយន្តបេសកកម្ម នៅលើភពព្រច័ន្ទ Luna-25 នេះជាបេសកកម្ម លើភពព្រះច័ន្ទ ដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ អវកាសក្រោយសម័យ សូវៀតរបស់រុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយគ្រោងនឹងចុះចត នៅលើភពព្រះច័ន្ទនៅថ្ងៃទី ២១ ខែសីហា។

កាលពីថ្ងៃអាទិត្យ បេសកកម្មបានដំណើរការ និងអនុវត្តការវាស់វែងដំបូង របស់ពួកគេ ។ សាជីវកម្មអវកាសបានបញ្ជាក់ថា ព័ត៌មានតេឡេម៉ែត្រ ពីឧបករណ៍ទាំងអស់ បង្ហាញថា ពួកវាដំណើរ ការតាមឈ្មោះ ចំណែកទិន្នន័យដែលប្រមូល បានដោយស្ថានីយ៍នៅលើផ្លូវ ទៅកាន់ភពព្រះច័ន្ទ ត្រូវបានទទួលរួចហើយ ហើយក្រុមអ្នកវិទ្យាសាស្ត្រ របស់គម្រោងបានចាប់ផ្តើមដំណើរការវា ។

យន្តអវកាស Luna-25 ជាផ្នែកមួយនៃកម្មវិធីលើភពព្រះច័ន្ទ របស់រុស្ស៊ីសម្រាប់ការរុករក និងការប្រើប្រាស់ជាក់ស្តែងនៃព្រះច័ន្ទ និងគន្លងរបស់វា ដើម្បីបង្កើតមូលដ្ឋានភពព្រះច័ន្ទ ដោយស្វ័យប្រវត្តិពេញលេញ ។
វាក៏ជាបេសកកម្មនៅលើភពព្រះច័ន្ទ ដំបូងគេក្នុងការប៉ុនប៉ងចុះចត នៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ជាជាងអេក្វាទ័ររបស់វា បន្ទាប់ពីការចុះចត Luna-25 នឹងប្រមូលសំណាកដីលើភពព្រះច័ន្ទ ហើយពិនិត្យ រកមើលវត្តមាន នៃទឹកកក ។
បេសកកម្មភពព្រះច័ន្ទដំបូងគេ ក្នុងប្រវត្តិសាស្ត្រ អវកាសក្រោយ សម័យសូវៀតរបស់រុស្ស៊ីត្រូវបានបាញ់បង្ហោះនៅថ្ងៃទី ១២ខែសីហា ហើយគ្រោងនឹងចុះចត នៅលើភពព្រះច័ន្ទ នៅថ្ងៃទី ២១ ខែសីហា ៕
ដោយ៖លី ភីលីព

Most Popular

To Top