អាមេរិក៖ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter បានពន្យារពេលការចូលប្រើមាតិកានៅលើគេហទំព័រ Reuters និង New York Times ក៏ដូចជាគូប្រជែងរួមមាន Bluesky Facebook និង Instagram យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។
កាសែត Washington Post បានរាយការណ៍ដោយដកស្រង់ការសាកល្បងវាបានធ្វើកាលពីថ្ងៃអង្គារ ថា ការចុចលើ X ទៅកាន់គេហទំព័រមួយក្នុងចំណោមគេហទំព័រដែលរងផលប៉ះពាល់បានបណ្តាលឲ្យមានការពន្យារពេលប្រហែល ៥ វិនាទីមុនពេលគេហទំព័រនោះត្រូវបានផ្ទុក ។ Reuters ក៏បានឃើញការពន្យារពេលស្រដៀងគ្នានេះ សម្រាប់ការធ្វើតេស្តិ៍ដែលវាបានដំណើរការ។
មហាសេដ្ឋី Elon Musk បានទិញ Twitter កាលពីខែតុលាកន្លងមក ធ្លាប់បានរិះគន់ស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មាន បានរាយការណ៍រិះគន់ក្រុមហ៊ុនរបស់លោក រួមមាន Tesla និង SpaceX ។ Twitter ពីមុនបានរារាំងអ្នកប្រើប្រាស់ពីការបង្ហោះតំណភ្ជាប់ទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលប្រកួតប្រជែង។
រ៉យទ័រ មិនអាចកំណត់ពេលវេលាច្បាស់លាស់បានទេ នៅពេល X ចាប់ផ្តើមពន្យារពេលភ្ជាប់ទៅគេហទំព័រមួយចំនួន។ អ្នកប្រើប្រាស់ម្នាក់នៅលើ Hacker News ជាវេទិកាបច្ចេកវិទ្យាមួយបានបង្ហោះអំពីការពន្យារពេលកាលពីថ្ងៃអង្គារ ហើយបានសរសេរថា X បានចាប់ផ្តើមពន្យារពេលភ្ជាប់ទៅ New York Times នៅថ្ងៃទី ៤ ខែសីហា។
នៅថ្ងៃនោះ Musk បានរិះគន់ការចេញផ្សាយរបស់អាហ្វ្រិកខាងត្បូង ហើយបានចោទប្រកាន់វាថា គាំទ្រការអំពាវនាវឱ្យមានអំពើប្រល័យពូជសាសន៍។ Reuters មិនមានភ័ស្តុតាងបញ្ជាក់ថា ព្រឹត្តិការណ៍ទាំងពីរមានទំនាក់ទំនងគ្នាទេ៕
ដោយ៖លី ភីលីព