សិល្បៈ និង កម្សាន្ត

កំពុងចរចាកុងត្រា ថតភាពយន្ដថ្មី ព្រីម លីហ្សា ផ្ដោតខ្លាំងលើការងារ Fashion

តារាស្រីដើមទ្រូងស្អាត សាច់សខ្ចី ព្រីម លីហ្សា ចាប់ផ្ដើមប្រឡូកក្នុងអាជីពសិល្បៈពេញដៃពេញជើងឡើងវិញហើយ បន្ទាប់ពីបាត់មុខមួយរយៈធំ ដោយសារគ្រោះថ្នាក់បាក់ជើង។ ចេញមុខលើកនេះ លីហ្សា ផ្ដោចខ្លាំងលើការងារ Fashion រីឯការងារសម្ដែងកំពុងត្រូវបានគេទាក់ទងមកបណ្ដើៗ។

តាមរយៈជំនួយការ ផ្ទាល់របស់ ព្រីម លីហ្សា បានប្រាប់Sabay នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នេះថា សព្វថ្ងៃ លីហ្សា រវល់គួរសមក្នុង ការថតម៉ូដែល ហើយក្រុមហ៊ុនមួយបានទាក់ទងមកដើម្បីថតខ្សែភាពយន្ដ ប៉ុន្ដែថានឹងចាប់ផ្ដើមថតនៅពេលណា គឺវាស្ថិតនៅដំណាក់កាលចចារនៅឡើយ។

បើតាមជំនួយការដដែល បញ្ជាក់ថា បច្ចុប្បន្នរបួសជើងបាក់ ដោយសារដួលបាក់នោះ គឺជាសះស្បើយ អាចសម្ដែងវិញបានធម្មតាហើយ។ ទន្ទឹមគ្នានេះ គេក៏ឃើញ ស្រីស្អត ព្រីម លីហ្សា បញ្ចេញរូបថតជាមួយឈុតស្អាតបង្ហាញអ្នកគាំទ្រឡើងវិញ។

ព្រីម លីហ្សា ផ្ទាល់ក៏បានបញ្ជាក់ជំហរថា ខ្លួននឹងពង្រឹងលើវិស័យដើរម៉ូត ឬFashion ច្រើនជាងការងារដទៃទៀតដែរ។ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ព្រីម លីហ្សា និយាយថា៖ “សម្រាប់រូបនាងពាក្យថា ប្រឡូកនៅក្នុងវិស័យFashion មិនមែនត្រឹមតែជាពាក្យ ធ្វើឲ្យអ្នកទាំងអស់គ្នា មើលមកនាងថា ជាមនុស្សពូកែ ក្នុងវិស័យFashion ទេ ប៉ុន្ដែវាសុទ្ធតែជាការស្វែងយល់ និងការស្រឡាញ់ ដែលនាងខំព្យាយាមធ្វើឲ្យគេឯង យល់កាន់តែច្បាស់លើវិស័យនេះ ៕

Most Popular

To Top