បរទេស:ផ្កាយរណបបច្ចេកវិទ្យា ចុងក្រោយមួយ ដែលមានឈ្មោះថា (TESS) របស់អង្គការណាសា នៅពេលចុងក្រោយនេះ បានប្រទះរកឃើញភពដ៏ថ្មីមួយទំហំ ដូចទៅនឹងផែនដីរបស់យើង មានដំណើរគោលចរជុំវិញ បណ្តុំផ្កាយនិងក្នុងចម្ងាយមួយ ដែលអាចផ្តល់លក្ខខណ្ឌ អនុញ្ញាតឱ្យមានវត្តមាន សារធាតុទឹកសម្រាប់ជីវិត រស់នៅផងដែរ ។
យោងតាមសេចក្តីថ្លែងការណ៍មួយ ពីមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់ណាសានៅទី ស្នាក់ការកណ្តាល របស់អង្គការណាសាបាន ឲ្យដឹង ថាក្រុមអ្នកវិទ្យាសាស្រ្ត បានប្រើប្រើាស កែវពង្រីកសម្រាប់អវកាស ដែលមានឈ្មោះថា Spitzerក្នុងការញ្ជាក់ពីការរកឃើញភព ដែលត្រូវបានគេដាក់ឈ្មោះថា TOI 700 d។
តាមពិតទៅនេះមិនមែនជាលើកទី១ឡើយ ដែលណាសាបានរកឃើញភពថ្មី ដែលមានរូបរាងនិងទំហំប៉ុនភពផែនដីនោះ ដោយគ្រាន់តែស្ថិតនៅក្នុងប្រព័ន្ធ TRAPPIST-1ណាសាបានរកឃើញ ភពជាច្រើនរួចមកហើយ៕
ប្រែសម្រួល:ស៊ុនលី