ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន នឹងទទួលបានយន្ដហោះចម្បាំងធុន F-16 ចំនួន ៤២គ្រឿង

រូបភាពពី៖​ XINHUA

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន នឹងទទួលបានយន្តហោះចម្បាំងធុន F-16 យ៉ាងហោចណាស់ចំនួន ៤២គ្រឿង បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សម្រាប់អ្នកបើកយន្តហោះ។

លោក ហ្សេឡិនស្គី បានសរសេរក្នុងសារ Telegram បន្ទាប់ពីជួបជាមួយនាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte នៅមូលដ្ឋានយោធាហូឡង់ក្នុងទីក្រុង Eindhoven ឲ្យដឹងថា “បំបែកកិច្ចព្រមព្រៀងយន្ដហោះចម្បាំង F-16. ​អរគុណហូឡង់” ។

លោក ហ្សេឡិនស្គី បានលើកឡើងថា យន្តហោះចម្បាំង F-16 នឹងជួយអ៊ុយក្រែន ក្នុងការបង្កើនសមត្ថភាពការពារដែនអាកាសរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បានឲ្យដឹងថា ការហ្វឹកហ្វឺនហោះហើរយន្ដហោះចម្បាំង F-16 សម្រាប់អ្នកបើកយន្តហោះ និងបុគ្គលិកគាំទ្រអ៊ុយក្រែន បានចាប់ផ្តើមហើយ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top