ឥណ្ឌា៖យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា បេសកកម្មលើផ្ទៃព្រះច័ន្ទលើទី៣ របស់ប្រទេសឥណ្ឌា គឺយន្ត Chandrayaan-3 បានធ្វើសមយុទ្ធចុងក្រោយរបស់ខ្លួនដោយជោគជ័យ មុនពេលវាអាចចុះចតនៅលើភពព្រះច័ន្ទ ហើយកាលពីថ្ងៃសៅរ៍ ម៉ូឌុលចុះចតរបស់បេសកកម្មបានដំណើរការដោយជោគជ័យនូវការចាប់ផ្តើមដំបូងជាលើកទី២ ដោយគន្លងរបស់វាត្រូវបានកែប្រែ។
ទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ បានបញ្ជាក់ទៀតថា ម៉ូឌុលចុះចត រួមមាន យានចុះចត Vikram និងយាន Pragyan នឹងត្រូវបានរៀបចំឡើង ដើម្បីប៉ះប៉ូលខាងត្បូងព្រះច័ន្ទ នៅថ្ងៃពុធ វេលាម៉ោង ១៨ និង០៤នាទី ម៉ោងនៅប្រទេសឥណ្ឌា (IST)។ នេះនាំឲ្យឥណ្ឌាកាន់តែខិតជិតក្លាយជាប្រទេសទី៤ បន្ទាប់ពីសហភាពសូវៀត សហរដ្ឋអាមេរិក និងចិន បានទទួលជោគជ័យក្នុងការចុះចតយាននៅលើភពព្រះច័ន្ទ។
អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយលើ Tweet ថា ប្រតិបត្តិការសាកល្បងទី២ និងចុងក្រោយបានកាត់បន្ថយគន្លង LM ដោយជោគជ័យមកត្រឹម ២៥ គីឡូម៉ែត្រ គុណ ១៣៤គីឡូម៉ែត្រ។ ម៉ូឌុលនេះនឹងឆ្លងកាត់ការត្រួតពិនិត្យផ្ទៃក្នុង និងរង់ចាំព្រះអាទិត្យរះនៅកន្លែងចុះចតបានកំណត់ ។
Annapurni Subramanian តារាវិទូជាន់ខ្ពស់ និងជានាយកវិទ្យាស្ថានតារារូបវិទ្យាឥណ្ឌា (IIA) បានប្រាប់ News18 ដោយបន្ថែមថា វាតែងតែមានប្រូបាប៊ីលីតេមិនសូន្យតូចមួយ ដែលវាអាចខុស ហើយយើងមិនអាចលុបបំបាត់វាបានទេ។ ខ្ញុំប្រាកដណាស់ថា យើងនឹងធ្វើវានៅពេលនេះ។ បរិមាណដ៏ច្រើននៃការរៀបចំបានចូលទៅក្នុងវា ហើយ Chandrayaan-3 មានប្រូបាប៊ីលីតេខ្ពស់បំផុតក្នុងការទទួលបានជោគជ័យ។ ការខិតខំប្រឹងប្រែងស្រដៀងគ្នាដោយ ISRO កាលឆ្នាំ ២០១៩ បានបញ្ចប់ដោយការបរាជ័យ៕
ដោយ៖លី ភីលីព