កីឡា

Fluminense បដិសេធ Liverpool ម្តងទៀតជាមួយនឹងកីឡាករ Andreតម្លៃ៣០លានអឺរ៉ូ

The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា ក្លឹបហង្សក្រហម Liverpool បានទទួលរងនូវការបដិសេធសាជាថ្មី ចំពោះការចរចានាំយកកីឡាករខ្សែបម្រើម្នាក់មកពីលីគកំពូលប្រេស៊ីល។

កីឡាករ Andre ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Fluminense ត្រូវបានក្លឹបនេះបដិសេធសំណើររបស់ក្លឹបអង់គ្លេស Liverpool ចំនួន២ដងមកហើយជាមួយនឹងតម្លៃខ្លួនប្រមាណជា៣០លានអឺរ៉ូ។

Liverpool រដូវកាលដោះដូរកីឡាករឆ្នាំនេះហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អប្រសើរសោះដោយបរាជ័យ ក្នុងការចរចាកីឡាករចំណូលថ្មីៗជាច្រើនដូចជា Moises Caicedo និងកីឡាករ Romeo Lavia ជាដើមផងដែរ៕​ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top