បរទេស៖ ម្ចាស់ក្រុមហ៊ុន អ៊ីនធឺណេតធំបំផុត របស់ប្រទេសរុស្សី Yandex លោក Arkady Volozh បានធ្វើការដាក់សំណើរជាផ្លូវការ ទៅកាន់សភាអឺរ៉ុប ដើម្បីឲ្យមានការដកទណ្ឌកម្ម ប្រឆាំងនឹងរូបគាត់។
យោងតាមការចេញផ្សាយ របស់ RT សំណើរសុំដោយផ្ទាល់នេះ ត្រូវបានគេមើលឃើញថា គឺជាជម្រើសចុងក្រោយបំផុត សម្រាប់លោក Volozh ហើយជឿជាក់ថាពាណិជ្ជកររុស្សី រាប់រយនាក់ផ្សេងទៀត ដែលកំពុងទទួលរងទណ្ឌកម្មពីអឺរ៉ុបនោះ ក៏កំពុងរងចាំមើលសេចក្តីសម្រេច ចិត្តណាមួយពីអង្គភាព ដែលមានមូលដ្ឋាននៅក្នុងទីក្រុង ប្រ៊ូសែលនេះផងដែរ។
សំណើនេះធ្វើឡើងបន្ទាប់ពីលោក Volozh បានធ្វើការប្រកាសថ្កោលទោស ជាសាធារណៈ ចំពោះជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលក្រុងម៉ូស្គូ បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២។
កាលពីដើមខែនេះ លោកបានហៅប្រតិបត្តិការ យោធារុស្ស៊ីថាជា ការលុកលុយដ៏ព្រៃផ្សៃ ដោយសម្តែងការព្រួយបារម្ភ ចំពោះជោគវាសនារបស់ប្រជាជនអ៊ុយក្រែន ដែលភាគច្រើនជា មិត្តភក្តិ និងសាច់ញាតិផ្ទាល់ខ្លួនរបស់គាត់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី