កីឡា

Barcelona ចចារទិញកីឡាករ ខ្សែបម្រើឆ្នើម វ័យក្មេងវ័យ ២១ ឆ្នាំម្នាក់

ក្លឹប FC Barcelona បានបើកកិច្ចពិភាក្សាជាមួយក្លឹប Palmeiras ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Matheus Fernandes ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗ នៅអ៊ឺរ៉ុប។

កាសែត Globo Esporte បាននិយាយថាក្រុមយក្សអេស្បាញនេះ កំពុងស្ថិតនៅក្នុងទីផ្សារ ដើម្បីស្វែងរកកីឡាករ ក្នុងតំណែងខ្សែបម្រើការពារ ដែលតួនាទីនេះត្រូវបានមើលឃើញថា សាកសមបំផុតសម្រាប់ Fernandes ដែលកីឡាករឆ្នើមបានបង្ហាញស្នាដៃខ្លាំង ក្នុងរយៈពេលចុងក្រោយ នៃរដូវកាលលីកប្រេស៊ីល Serie A ឆ្នាំ ២០១៩ កន្លងទៅនោះ ។

Barcelona ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករវ័យ ២១ ឆ្នាំនេះតាំងតែពីក្នុងឆ្នាំ ២០១៧ ហើយបើការផ្ទេរនេះជោគជ័យមែននោះ Fernandez នឹងក្លាយជាកីឡាករប្រេស៊ីលទីបីនៅក្នុងក្រុមរបស់ Barcelona ដោយចូលរួមជាមួយខ្សែបម្រើ Arthur និងអ្នកចាំទី Neto ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top