The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា អតីតតារាឆ្នើមម្នាក់របស់ក្លឹបតោខៀវ Chelsea គឺលោក Frank Leboeuf បានបង្ហាញអំពីការមិនសប្បាយចិត្ត ដោយសារតែក្លឹបបានចំណាយលុយយ៉ាងច្រើនប៉ុន្តែមិនចំគោលដៅដ៏ល្អម្នាក់នោះឡើយ។
លោក Leboeuf បានចំណាយពេលអស់រយៈពេល៦រដូវកាលជាមួយនឹងក្លឹបតាំងតែពីចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១បានលើកឡើងថាក្លឹបតោខៀវ Chelsea គួរតែមានជំរើសល្អជាងល្អជាកីឡាករ Moises Caicedoដែលក្លឹបបានចំណាយលុយ១១៥លានផោន។
បន្ថែមទៅលើបញ្ហានេះលោក Leboeuf បានពោលថា៖ ខ្ញុំគិតថា Amrabat សញ្ចាតិម៉ារ៉ុកដែលទើបផ្ទេរទៅ Man UTD នោះមានសមត្ថភាពល្អជាង Caicedo ឆ្ងាយណាស់ហើយតម្លៃវិញត្រឹមតែ៣០លានផោន៕
ប្រែសម្រួល៖ស៊ុនលី