កីឡា

Roberto De Zerbi៖ Ferguson នឹងក្លាយជាកីឡាករល្អបំផុតនៅអឺរ៉ុប

រូបភាពពី៖​ AFP

គ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi បានលើកសរសើរកីឡាករខ្សែប្រយុទ្ធវ័យក្មេង Evan Ferguson នៅក្រោយការរកបានគ្រាប់បាល់៣គ្រាប់ទល់នឹងក្រុម Newcastle កាលពីយប់មិញថានឹងអាចក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរបស់អឺរ៉ុប នៅពេលណាមួយ។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់ វ័យត្រឹមតែ១៨ឆ្នាំរូបនេះបានចាប់ផ្តើមបង្ហាញខ្លួនរដូវកាលថ្មីបានយ៉ាងអស្ចារ្យ ដោយក្នុងនោះជាក់ស្តែងទំរង់ប្រយុទ្ធកាលពីយប់មិញ ដែលមិនត្រឹមតែអាចរកគ្រាប់បាល់បានច្រើននោះទេ ហើយថែមទាំងអាចបង្ហាញខ្លួនទំរង់លេងយ៉ាងល្អទៀតផង។

លោក De Zerbi បានថ្លែងបែបនេះថា៖ ខ្ញុំរីករាយសម្រាប់ Ferguson មិនត្រឹមតែគ្រាប់បាល់នោះទេហើយជឿជាក់ថា ថ្ងៃណាមួយគាត់នឹងអាចក្លាយជាកីឡាករល្អបំផុតរបស់អឺរ៉ុបជាមិនខាន។

យប់មិញនេះ Brighton អាចយកបាន៣ពិន្ទុយ៉ាងងាយៗពីក្រុម Newcastle ក្នុងលទ្ធផល៣ទល់នឹង១ទោះបីជាក្រុមនេះបានប្រើទំរង់លេងការពារខ្លាំងក្តី4-4-1-1ក្តី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top