កីឡា

លោក ជា ពៅ ៖ ការប្រកួតកីឡាវាយកូនបាល់យុវជនអាយុក្រោម ១៤ ឆ្នាំជើងឯកអាស៊ី ទទួលបានផ្លែផ្កាល្អប្រសើរ

រូបភាពពី៖​ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា

ភ្នំពេញ៖លោក ជា ពៅ អគ្គលេខធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតជើងឯកអាស៊ី ឆ្នាំ ២០២៣ “Inaugural Asian Junior Championship 2023” ក្នុងនាមម្ចាស់ផ្ទះទទួលបានកោតសរសើរយ៉ាងខ្លាំងពីសំណាក់ក្រុមកីឡាករ-កីឡាការិនីមកពីប្រទេសចំនួន ១៣ថា ការរៀបចំបានល្អប្រហែលនឹងការប្រកួតកីឡា SEA GAME2023 ដែរ។

លោកអគ្គលេខធិការរងបានបន្តថា ការប្រកួតមានសារសំខាន់សម្រាប់ការរីកចម្រើននៃកីឡាវាយកូនបាល់ ការកំណត់អត្តសញ្ញាណទេពកោសល្យ និងការបង្កើតបំពង់បង្ហូរដ៏រឹងមាំនៃអត្តពលិកជំនាញដែលអាចបន្តដើម្បីតំណាងប្រទេសរបស់ពួកគេក្នុងកម្រិតនៃការប្រកួតជាច្រើន។

ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកអាស៊ី ឆ្នាំ២០២៣ “Inaugural Asian Junior Championship 2023” នឹងធ្វើឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ កីឡាករ-កីឡាការិនីកំពូលអាស៊ីនឹងទទួលបានឱកាសប្រកួតក្នុងព្រឹត្តិការណ៍នេះនឹងផ្តល់ពិន្ទុ ATF 14U ខ្ពស់បំផុត និងឱកាសលេងក្នុងកម្រិតខ្ពស់បំផុត។

ការប្រកួតខាងលើកនេះមានកីឡាករ-កីឡាការិនី ៤៨ នាក់មក១៤ ប្រទេសក្នុងនោះកីឡាករចំនួន ២៤ នាក់ និងកីឡាការិនី ២៤ នាក់នឹងត្រូវបានជ្រើសរើសសម្រាប់ព្រឹត្តិការណ៍នេះ។

កីឡាករចំនួន ៨ នាក់ និងកីឡាការិនី ៨ នាក់ ត្រូវជ្រើសរើសក្នុងព្រឹត្តិការណ៍ Grade A ធ្វើឡើងនៅម៉ោង ៤។ កីឡាករនឹងទទួលបានឱកាសចូលរួមជាផ្នែក ITF 14U Team ទៅ Florida 2023, ITF/ATF Regional team ប្រចាំខែមករា ឆ្នាំ ២០២៤ និង Elite 14U Asia-Pacific Trophy នៅប្រទេសអូស្រ្តាលី។

លោកបានបន្ថែមទៀតថា ការប្រកួតក៏រួមចំណែកដល់ការអភិវឌ្ឍទូទៅនៃកីឡាករ-កីឡាការិនីវ័យក្មេង ការបង្កើនគុណតម្លៃនៃវិន័យ ការតស៊ូ និងការងារជាក្រុមដែលពង្រីកលើសពីពិភពលោកនៃកីឡាវាយកូនបាល់។

ការប្រកួតនេះមាន ៤ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសា វាយគូបុរស និងវិញ្ញាសាវាយគូនារី ។ ចំណែកម្ចាស់ផ្ទះកម្ពុជាបានបញ្ជូនកីឡាករវ័យក្មេង ២ រូបប្រកួតលើ ២ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាឯក្កតវាយគូបុរស ដូចជាកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ៕ ដោយ៖លី ភីលីព

Most Popular

To Top