កីឡា

Griezmann បង្ហាញអារម្មណ៍ មិនខ្វាយខ្វល់ប្រសិនបើ Neymar ពិតជាត្រឡប់មកក្លឹបវិញមែននោះ

ឆ្លើយតបទៅនឹងព័ត៌មាន នៃការត្រឡប់វិញរបស់ Neymar នោះកីឡាករខ្សែប្រយុទ្ធបារាំងជើងឆ្វេង ដែលទើបមកចូលរួមក្លឹប មិនទាន់បាន១រដូវកាលផងនោះAntoine Griezmann បានបញ្ជាក់ថា រូបគេនឹងមិនមានបញ្ហាអ្វីទាស់ឡើយ សម្រាប់ការសម្រេចចិត្តមួយនេះ ។

កន្លងមកមានការលើកឡើង ជាច្រើនពីសំណាក់ អ្នកជំនាញបាល់ទាត់ ដែលជឿជាក់ថា ការត្រឡប់មកវិញរបស់ Neymar គឺពិតជាធ្វើឲ្យឧិកាសបង្ហាញខ្លួន របស់កីឡាករខ្សែប្រយុទ្ធបារាំងរូបនេះ មានកំណត់ជាមិនខានជាមួយនឹងក្លឹប Barcelona។

Griezmann បាននិយាយថាមិនមានការ ព្រួយបារម្ភឡើយចំពោះការវិលត្រឡប់ របស់ Neymar ឡើយដោយមានភាពជឿជាក់ថា ក្នុងការបំពេញការងារ ក្នុងនាមជាកីឡាករ១១នាក់ ដំបូងដដែលហើយក្នុងនោះ ក៏បានលើកឡើងដែរថា Suarez និង Messi សុទ្ធតែមានអាយុ៣២ឆ្នាំ ទៅហើយដូចនេះ ឧិកាសសម្រាប់កីឡាករ ជំនាន់បន្ទាប់ប្រាកដជាត្រូវបាន ផ្តល់ឲ្យគ្រប់គ្រាន់ពីសំណាក់ Barcelona ជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top