ព្រឹត្តិការណ៍

ណាសាបាត់ទំនាក់ទំនង ជាមួយផ្កាយរណបខ្នាតតូច ដែលធ្វើស៊ើបអង្កេត ភពខាងក្រៅប្រព័ន្ធព្រះអាទិត្យ

ណាសា៖យោងតាមទីភ្នាក់ងារនេះ អង្គការណាសាបាននិយាយថា ពួកយើងបានបាត់ការទាក់ទង ជាមួយយានស្រាវជ្រាវកែវពង្រីកអវកាស Arcsecond Enable Research in Astrophysics (ASTERIA) ជាយានអវកាសមានទំហំតូច ត្រូវបានរចនាឡើង ដើម្បីសិក្សាភពខាងក្រៅប្រព័ន្ធព្រះអាទិត្យ របស់យើងនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការប្រាស្រ័យទាក់ទង ត្រូវបានបាត់បង់នៅថ្ងៃទី ៥ ខែធ្នូ យើយទីភ្នាក់ងារ នឹងបន្តព្យាយាមទាក់ទង រហូតដល់ខែមីនា ឆ្នាំ ២០២០ ។ លោក Lorraine Fesq ប្រធានកម្មវិធី ASTERIA របស់ JPL បានមានប្រសាសន៍ថា គម្រោង ASTERIA ទទួលបានលទ្ធផលលេចធ្លោ ក្នុងអំឡុង​ពេលបេសកកម្មសំខាន់ទី ៣ និងបេសកកម្មជិត ២ ឆ្នាំរបស់ខ្លួន។

ទោះបីជាយើងខកចិត្ត ដែលបានបាត់ទំនាក់ទំនង ជាមួយយានអវកាសក៏ដោយ ក៏យើងពិតជារំភើបណាស់​ចំពោះអ្វីដែលយើងបានធ្វើជាមួយ CubeSat ដ៏អស្ចារ្យនេះ​​ ។

ផ្កាយរណបនេះមានឈ្មោះថា CubeSat បញ្ជូនទិន្ន័យត្រឡប់ ទៅអង្គការណាសា តាំងពីឆ្នាំ ២០១៧ ហើយបាននឹងកំពុងពិនិត្យមើល យានអវកាសចំពោះពន្លឺរស្មីជាធម្មតា ទាក់ទងទៅនឹងភពដែលនៅក្បែរនោះ ។

វាបានបញ្ចប់ បេសកកម្មចម្បងរបស់ខ្លួន នៅដើមខែកុម្ភៈឆ្នាំ ២០១៨ ហើយបានបំពេញបេសកកម្មចំនួន ៣ លើកចាប់តាំងពីពេលនោះមក៕ ដោយ៖លី ភីលីព

Most Popular

To Top