ព័ត៌មានអន្តរជាតិ

ជំនួយការ ប្រធានាធិបតី អ៊ុយក្រែន ចោទ Elon Musk ថា ប្រព្រឹត្តអាក្រក់ និងលើកទឹកចិត្តអំពើអាក្រក់

បរទេស ៖ មហាសេដ្ឋីបច្ចេកវិទ្យា របស់អាមេរិក គឺលោក Elon Musk បានឆ្លើយតបនឹងការរិះគន់ ជុំវិញការបដិសេធ របស់លោកក្នុងការជួយ បើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន ទៅលើកងកម្លាំងទ័ពជើងទឹករុស្ស៊ី នៅតំបន់ Crimea ដោយចង្អុលបង្ហាញថា លោកជាពលរដ្ឋរបស់អាមេរិកតែមួយគត់ ហើយមិនមានកាតព្វកិច្ចប្រយុទ្ធ ដើម្បីទីក្រុងគៀវ នោះទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Elon Musk បាននិយាយកាលពីថ្ងៃចន្ទ នៅក្នុងការបង្ហោះនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលជាអតីត Twitter ថា “ខ្ញុំជាពលរដ្ឋនៃសហរដ្ឋអាមេរិក ហើយមានតែលិខិតឆ្លងដែន” ។ មិន​ថា​មាន​អ្វី​កើត​ឡើង​ទេ ខ្ញុំ​នឹង​តស៊ូ​ដើម្បី​ស្លាប់​នៅ​អាមេរិក»។ លោក​បាន​បន្ថែម​ថា ដោយ​យល់​ឃើញ​ថា សភា​អាមេរិក​មិន ​បាន​ប្រកាស​សង្គ្រាម​លើ​រុស្ស៊ី។ «បើ​អ្នក​ណា​ក្បត់ គឺ​អ្នក​ដែល​ហៅ​ខ្ញុំ​បែប​នេះ។ សូម​ប្រាប់​ពួក​គេ​ឲ្យ​បាន​ច្បាស់» ។

បញ្ហាគឺការសម្រេចចិត្ត របស់លោក Musk កាលពីឆ្នាំមុនក្នុងការរារាំងបណ្តាញផ្កាយរណប Starlink របស់លោកពីការប្រើប្រាស់ ដើម្បីដឹកនាំយន្តហោះគ្មាន មនុស្សបើករបស់កងទ័ពជើងទឹក អ៊ុយក្រែន ក្នុងការវាយប្រហារប្រឆាំងនឹងកងនាវាចរ នៅសមុទ្រខ្មៅរបស់រុស្ស៊ី នៅលើឆ្នេរសមុទ្រ Crimean ។

នៅពេលដែលព័ត៌មាន នៃការបដិសេធរបស់លោក Elon Musk បានចេញផ្សាយកាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានផ្សាយថា លោកជាមនុស្សក្បត់ ចំណែកជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podoliak បានចោទប្រកាន់លោក Elon Musk ដែរថា “ប្រព្រឹត្តអាក្រក់ និងលើកទឹកចិត្តអំពើអាក្រក់” ៕
ប្រែសម្រួលៈ ណៃ តុលា

ប្រភព៖ AFP

Most Popular

To Top