កីឡា

De Brune បដិសេធ​មិន​ទៅ​លេង ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ ចោល​ក្លឹប​ Man City

ខ្សែបម្រើ​ Kevin De Bruyne សុខ​ចិត្ត​នៅ​បន្ត​លេង​នៅ​ក្លឹប​ Manchester City ដោយ​បដិសេធ​សំណើ​ក្លឹប​ជា​ច្រើន​នៅ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano ។

ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត ​ជា​ច្រើន​បាន​មក​ទាក់ទង​ចង់​បាន​កីឡាករ​នេះ​ពី​ Man City ក្រោយ​ការ​ប្រកួត​ UEFA Champions League ត្រូវ​បាន​បញ្ចប់​កាល​ពី​រដូវកាល​ឆ្នាំ​២០២២/២៣កន្លង​ទៅ​នេះ​។

ប៉ុន្តែ​ De Bruyne បាន​បញ្ជាក់​ចម្លើយ​ច្បាស់​លាស់​ ដោយ​ធ្វើ​បដិសេធ​ព្រោះ​គេ​ពេញចិត្ត​ និង​ខិត​ខំ​ប្រកួត​ប្រជែង​យក​ពាន​ជា​ច្រើន​ទៀត​មក​ឲ្យ​ Man City ។

កីឡាករ​អង់គ្លេស​ខាង​លើ​នេះ ​នៅ​មាន​កុងត្រា​ជា​មួយ​ Man City រហូត​ដល់​ឆ្នាំ​២០២៥​ ដោយ​គេ​ជា​កីឡាករ​ស្នូល​មួយ​រូប​របស់​ក្លឹប​នេះ​៕

Most Popular

To Top