រុស្ស៊ី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនពេជ្រ Alrosa បានប្រកាស កាលពីថ្ងៃចន្ទ ពីការរកឃើញពេជ្រដ៏ធំបំផុត នៅប្រទេសរុស្ស៊ីក្នុងទសវត្សរ៍កន្លងមក ហើយត្បូងនេះបានមកពីអណ្តូងរ៉ែមួយ កន្លែងនៅស្រុក Anabar នៃសាធារណរដ្ឋសាកា ត្រូវបានគេស្គាល់ថា ជា Yakutia ។
លោក Pavel Marinychev អគ្គនាយក Alrosa បាននិយាយថា អ្នកជំនាញមិនទាន់បាន សិក្សាលម្អិត និងវាយតម្លៃពីសក្តានុពល និងលក្ខណៈគ្រាប់ពេជ្រ ដែលបានជីកយកនោះទេ ប៉ុន្តែដោយគ្មានការសង្ស័យ វាគឺជាកំណត់ត្រាមួយសម្រាប់ក្រុមហ៊ុន របស់យើង និងសម្រាប់ឧស្សាហកម្មពេជ្ររបស់ប្រទេស ។
យោងតាមលោក Alrosa ការរកឃើញនេះបានកើតឡើងក្នុងអំឡុងពេលលាងខ្សាច់នៅពេលយប់ថា ពេជ្រនេះមានទម្ងន់ ៣៩០.៧ ការ៉ាត់ ហើយត្រូវបាន រកឃើញនៅថ្ងៃទី ៩ ខែកញ្ញា ដោយក្រុមហ៊ុន Anabar Diamonds ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ Alrosa ប្រតិបត្តិការអណ្តូងរ៉ែ Mayat នៅភាគឦសានស៊ីបេរី ។
រូបថតមួយសន្លឹកដែលបង្ហោះដោយ Alrosa បង្ហាញពីគ្រីស្តាល់មួយមានរាងមិនទៀងទាត់ និងពណ៌លឿងត្នោត ដែលជាការរួមផ្សំដ៏កម្រមួយ។ ត្បូងមិនទាន់បញ្ចេញឈ្មោះនេះមានទំហំតូចជាងពេជ្រទំហំ ៤០១ ការ៉ាត់ដែលរកឃើញក្នុងឆ្នាំ ២០១៣ បន្តិច។
ក្រុមហ៊ុន Alrosa បាននិយាយថា ត្បូងពេជ្រមួយទៀតដែលត្រូវបានរកឃើញនៅក្នុងដុំតែមួយ គឺជាត្បូងទម្ងន់ ៣៧.៧ ការ៉ាត់ ជាមួយនឹងរូបរាង Cctahedral បុរាណ។ ទាំង ២ ត្រូវបានបញ្ជូនទៅ Morphol ogists សម្រាប់ការវាយតម្លៃ។ Alrosa ជាអ្នកផលិតពេជ្រដ៏ធំបំផុតរបស់ពិភពលោកមានចំនួន ៣០ ភាគរយនៃពាណិជ្ជកម្មពិភពលោក ប្រចាំឆ្នាំចំនួន ៨០ ពាន់លានដុល្លារលើត្បូងដ៏មានតម្លៃ ។
វាជីកយករ៉ែទាំងអស់ នៅតំបន់ អាក់ទិករបស់រុស្ស៊ី ទាំងនៅតំបន់ Yakutia និងតំបន់ Arkhangelsk ។ ការងារនេះត្រូវបានកំណត់ ដោយលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ ប៉ុន្តែមានចំនួនបួនភាគរយ នៃការផលិតពេជ្ររបស់ពិភពលោក ក្នុងស្ថានភាពលំបាក ៕
ដោយ៖លី ភីលីព