ព្រឹត្តិការណ៍

ក្រុមហ៊ុនកូរ៉េខាងត្បូង ជាច្រើន កំពុងរង ផលប៉ះពាល់ធ្ងន់ធ្ងរ ជុំវិញភាពតានតឹង នៅមជ្ឈឹមបូព៌ា

សេអ៊ូល៖ ប្រភពពីឧស្សាហកម្ម បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងជាច្រើន កំពុងខិតខំប្រឹងប្រែង វាស់វែងពីផលប៉ះពាល់ នៃភាពតានតឹងនៅមជ្ឈឹមបូព៌ា ទៅលើអាជីវកម្មរបស់ពួកគេ ជាមួយនឹងការឡើងថ្លៃប្រេង និងភាពមិនប្រាកដប្រជាខ្ពស់ ដែលបង្កការគំរាមកំហែងយ៉ាងខ្លាំង។

នៅព្រឹកថ្ងៃដដែលអ៊ីរ៉ង់ បានធ្វើការវាយប្រហារមីស៊ីលជាច្រើនលើក ទៅលើកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់ ក្នុងការសងសឹកសហរដ្ឋអាមេរិក ក្រោយការសម្លាប់គោលដៅ ឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qassem Soleimani ដែលជាឥស្សរជន សំខាន់បំផុតម្នាក់ នៅក្នុងរដ្ឋាភិបាលរបស់ប្រទេសនេះ ។

ភាពតានតឹងភូមិសាស្ត្រនយោបាយឡើងវិញ បានជំរុញឱ្យតម្លៃប្រេង នៅលើពិភពលោកកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដែលជាសញ្ញាប្រកាសអាសន្ន សម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូង រាប់ចាប់ពីក្រុមហ៊ុនចម្រាញ់ប្រេង និងក្រុមហ៊ុនគីមីឥន្ធនៈដល់ក្រុមហ៊ុនអាកាសចរណ៍៕ ដោយ ឈូក បូរ៉ា

Most Popular

To Top