ព័ត៌មានអន្តរជាតិ

Update៖ អាល្លឺម៉ង់ និងអ៊ុយក្រែន ពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល Cruise Taurus សម្រាប់អ៊ុយក្រែន

រូបភាពពី៖​ AFP

គៀវ៖ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រសួងការបរទេសអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃចន្ទថា លោក Dmytro Kuleba រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន បានជួបពិភាក្សាការងារជាមួយសមភាគីអាល្លឺម៉ង់ដែលកំពុងបំពេញទស្សនកិច្ចរបស់គាត់ គឺលោកស្រី Annalena Baerbock ដែលជាការរំពឹងទុកសម្រាប់ការផ្គត់ផ្គង់មីស៊ីល Cruise Taurus ដល់ប្រទេស អ៊ុយក្រែន ។

លោក Kuleba បានថ្លែងក្រោយពីបានជួបពិភាក្សាគ្នា យ៉ាងដូច្នេះថា “ផ្អែកលើលទ្ធផលនៃការចរចា ខ្ញុំអាចនិយាយបានថាជម្រើសនៃការផ្តល់មីស៊ីលទាំងនេះនៅតែបើកចំហដដែល ហើយដំណើរការនៃការសម្រេចចិត្តរបស់ប្រទេសអាល្លឺម៉ង់កំពុងដំណើរការទៅមុខ” ។

លោកបានថ្លែងថា អ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញរាល់កិច្ចការដែលត្រូវការ ដើម្បីបង្កើនល្បឿនដំណើរការទទួលមីស៊ីល Taurus ។

នៅក្នុងកិច្ចពិភាក្សាគ្នារបស់ពួកគេ គឺលោកស្រី Kuleba និងលោកស្រី Baerbock ក៏បានពិភាក្សាអំពីការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន និងការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសនេះផងដែរ ។

លោកស្រី Baerbock បានមកដល់ទីក្រុងគៀវនៅមុនថ្ងៃសម្រាប់ដំណើរទស្សនកិច្ចលើកទី៤របស់លោកស្រីចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។

គួរបញ្ជាក់ថា មីស៊ីល Taurus គឺជាមីស៊ីលបាញ់តាមអាកាស ដែលមានចម្ងាយប្រតិបត្តិការប្រហែល៥០០គីឡូម៉ែត្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top