ការប្រកួតវគ្គជម្រុះ ពានរង្វាន់ពិភពលោក គឺជាការប្រកួតដ៏សំខាន់ប៉ះ នឹងក្រុមបូឡាវីកាលពីយប់មិញ ប៉ុន្តែក្រុមជម្រើសជាតិអាហ្សង់ទីន មិនមានវត្តមានរបស់កីឡាករ Lionel Messi ឡើយ ។
ទោះបីជាយ៉ាងណាក្តី ក្រុមបានលេងក្នុងទំរង់យ៉ាងល្អ ក្នុងនាមជាក្រុមម្ចាស់ តំណែងពានរង្វាន់ ពិពភលោក ដោយអាចយកឈ្នះក្រុមបូឡាវី ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ ។
គឺជាជ័យជំនះ២ដង ហើយក្នុងវគ្គជម្រុះនេះ សម្រាប់អាហ្សង់ទីន ដោយក្នុងនោះកីឡាករ Fernandez និងកីឡាករ Di Maria គឺជាកីឡាករស៏ខាន់ដែលជួយឲ្យ កើតមានគ្រាប់បាល់និងទំរង់លេងល្អ នៅយប់មិញនេះ។
មកដល់ពេលនេះគេនៅពុំទាន់ដឹងទេ ថាហេតុអ្វីបានជាកីឡាករ Messi មិនបានបង្ហាញខ្លួនក្នុង ការប្រកួតដ៏សំខាន់មួយនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្រុម របស់គ្រូបង្វឹកលោក Lionel Scaloni នឹងចាប់ផ្តើមត្រៀមខ្លួន សាជាថ្មីម្តងទៀត ក្នុងការប្រកួតប៉ះនឹងក្រុមប៉ារ៉ាហ្គាយ ម្តងទៀតនៅខែក្រោយនេះ ៕
ប្រែសម្រួល៖ស៊ុនលី