ព្រឹត្តិការណ៍

កូរ៉េខាងជើង រិះគន់កូរ៉េខាងត្បូង ពីបទធ្វើឲ្យមានមហន្ដរាយ ធ្ងន់ធ្ងរដល់ទំនាក់ទំនងអន្ដរកូរ៉េ

សេអ៊ូល៖ មន្ត្រីកូរ៉េខាងជើងបានរិះគន់ ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃពុធ ពីបទបង្កឱ្យមាន“ មហន្តរាយធ្ងន់ធ្ងរ” នៅក្នុងទំនាក់ទំនងអន្តរកូរ៉េ ដោយអំពាវនាវឱ្យបញ្ចប់ សមយុទ្ធយោធារួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលជាជំហានដំបូង ដើម្បីបញ្ចប់ភាពវង្វេងស្មារតីរបស់ខ្លួន ។

លោក Ri Kum-chol អនុប្រធានគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាធិបតេយ្យសង្គមកូរ៉េ ដែលជាគណបក្សនយោបាយតូចតាច បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍មួយ ដែលធ្វើឡើងដោយទូរទស្សន៍ Uriminzokkiri ដែលជាកន្លែងឃោសនា របស់កូរ៉េខាងជើង។

ការរិះគន់នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអញ្ជើញមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ឱ្យធ្វើទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង និងបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់លោក ក្នុងការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការ ដែលបានព្រមព្រៀងគ្នារវាងកូរ៉េទាំងពីរ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top