ព្រឹត្តិការណ៍

ស្ងាត់ៗឥណ្ឌូនេស៊ី បញ្ជូនយន្តហោះចម្បាំង ទៅប្រឈមមុខចិន ក្នុងដែនជម្លោះសមុទ្រ

បរទេស៖ កាលពីថ្ងៃអង្គារទី៧មករាម្សិលមិញនេះ កងទ័ពនៃកងកម្លាំងទ័ពអាកាសឥណ្ឌូណេស៊ី បានដាក់ពង្រាយយន្តហោះ ចម្បាំងរបស់ខ្លួនចំនួន ៤ គ្រឿងទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីប្រឈមមុខទៅនឹងទីក្រុងប៉េកាំង បន្ទាប់ពីទីក្រុងហ្សាការតា បានធ្វើការតវ៉ាមួយ ចំពោះការរំលោភរបស់ចិនទៅលើតំបន់ សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ។

ការប្រឈមមុខដាក់គ្នា បានចាប់ផ្តើមតាំងតែពីពាក់កណ្តាលខែធ្នូ នៅពេលដែលនាវាឆ្មាំនៅឆ្នេរសមុទ្រចិន ដែលអមដំណើរដោយទូកនេសាទចិន បានចូលដែនទឹកនៅ ឯនាយឆ្នេរណាតានូ ភាគ ខាងជើង របស់ឥណ្ឌូណេស៊ី ហើយវាបានធ្វើឱ្យទីក្រុងហ្សាការតា កោះហៅឯកអគ្គរដ្ឋទូត ទីក្រុងប៉េកាំងទៀតផង ដើម្បីមកពិភាក្សាគ្នា ។

គួរឲ្យដឹងដែរថាបញ្ហានេះ បានធ្វើឱ្យមានភាពជូរចត់ យ៉ាងខ្លាំងសាជាថ្មី រវាងទំនាក់ទំនងឥណ្ឌូនេស៊ី ដែលធ្លាប់តែមានភាពរួសរាយរាក់ទាក់ ជាមួយចិននិងធ្លាប់ជាដៃគូ ពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន និងក៏មានឈ្មោះជាវិនិយោគិនធំ នៅក្នុងប្រទេសធំបំផុត នៅអាស៊ីអាគ្នេយ៍ផងដែរនោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top