ព្រឹត្តិការណ៍

លោក Ghosn បដិសេធពីកំហុស៖ លោកនិយាយថា ការចាប់ខ្លួនលោកក្នុងប្រទេសជប៉ុន គឺជាការសមគំនិត

BEIRUT៖ អតីតប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn បាននិយាយជាសាធារណៈ ជាលើកដំបូងចាប់តាំងពីការរត់គេចខ្លួន ពីប្រទេសជប៉ុនថា លោកត្រូវបានព្រះរាជអាជ្ញាក្រុងតូក្យូ ទទួលការប្រព្រឹត្តយ៉ាងសាហាវព្រៃផ្សៃ ហើយជាជនរងគ្រោះ នៃការងារនៅខាងក្នុង ដើម្បីបណ្តេញលោកចេញពីតំណែង របស់ក្រុមហ៊ុនផលិតរថយន្ត Nissan យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ប្រវត្តិនៃឧស្សាហកម្មរថយន្ត បាននិយាយនៅក្នុង សន្និសីទសារព័ត៌មានរយៈពេល២ម៉ោង នៅទីក្រុងបេរូតថា លោកគ្មានជម្រើសអ្វី ក្រៅពីរត់គេចខ្លួន។

ជម្រើសគឺត្រូវចំណាយពេល ពេញមួយជីវិត របស់លោកនៅប្រទេសជប៉ុន ដោយគ្មានការជំនុំជម្រះក្តី ដោយយុត្តិធម៌ ។ លោកបានប្រាប់បន្ទប់អ្នកកាសែតថា ខ្ញុំមិននៅពីលើច្បាប់ទេ ហើយខ្ញុំស្វាគមន៍ឱកាស សម្រាប់ការពិតដែលចេញមកហើយ លុបឈ្មោះខ្ញុំចេញ ។

លោកបានបន្តថា ការរត់គេចខ្លួននេះគឺជាការសម្រេចចិត្ត ដ៏លំបាកបំផុតក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំកំពុងប្រឈមនឹងប្រព័ន្ធមួយ ដែលអត្រានៃការផ្តន្ទាទោសមានចំនួន ៩៩,៤ ភាគរយហើយខ្ញុំជឿជាក់ថា ចំនួននេះគឺខ្ពស់ជាងជនបរទេស” “នៅពេលខ្ញុំឃើញ ខ្ញុំមានសេរីភាពវាដូចជាខ្ញុំបានកើតជាថ្មី”។

លោក Ghosn អាយុ ៦៥ ឆ្នាំបានភៀសខ្លួនពីប្រទេសជប៉ុនកាលពីខែមុន ខណៈលោកកំពុងរងចាំការជំនុំជម្រះ លើបទចោទប្រកាន់អំពីប្រាក់ចំណូល ដែលបានរាយការណ៍មិនត្រឹមត្រូវ ការរំលោភលើការទុកចិត្តនិងការប្រើមូលនិធិ ក្រុមហ៊ុនមិនត្រឹមត្រូវដែលទាំងអស់នេះ លោកបដិសេធ។

លោកបានប្រាប់អ្នកយកព័ត៌មានថា ខ្ញុំមានអារម្មណ៍ដូចជាចំណាប់ខ្មាំង នៃប្រទេសមួយដែលខ្ញុំបានបម្រើអស់រយៈពេល ១៧ ឆ្នាំ។ ជាមួយនឹងកាយវិការធំៗ និងការបង្ហាញស្លាយជា៥ផ្នែក បានគ្រោងទុកនៅពីក្រោយលោក Ghosn បានលើកយកករណីរបស់លោក ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ពិភពលោក ហើយបាននិយាយថា គំនិតរបស់លោកមុនពេលភៀសខ្លួន ចេញពីប្រទេសជប៉ុនគឺ“ អ្នកនឹងស្លាប់នៅប្រទេសជប៉ុន ឬអ្នកនឹងចាកចេញទៅ៕ ដោយ៖លី ភីលីព

Most Popular

To Top