អាមេរិក ៖ ជីវប្រវត្តិរបស់គាត់ បានបង្ហាញ ដោយអះអាងថា លោក Elon Musk បានផ្តល់ឲ្យយោធា អាមេរិកនូវការគ្រប់គ្រង ពេញលេញលើចំនួន ជាក់លាក់នៃបរិក្ខារ Starlink ហើយមិនអាចមានឥទ្ធិពលលើប្រព័ន្ធនេះ ត្រូវបានប្រើដើម្បីជួយ ដល់កិច្ចខិតខំ ប្រឹងប្រែងសង្រ្គាម របស់ Kiev ទេ ខណៈមហាសេដ្ឋីបច្ចេកវិទ្យា មានបំណងចង់បញ្ចប់ ការចូលរួមរបស់លោកក្នុងគ្រោងការណ៍បង្ក ឲ្យមានសង្គ្រាមនុយក្លេអ៊ែរ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។
ថ្លែងទៅកាន់កាសែត Washington Post លោក David Ignatius ក្នុងបទសម្ភាសន៍មួយបាន ចេញផ្សាយកាលពីថ្ងៃពុធថា អ្នកនិពន្ធជីវប្រវត្តិ Musk លោក Walter Isaacson ត្រូវបានគេសួរអំពីការសម្រេចចិត្ត របស់មហាសេដ្ឋីទាក់ទងនឹង Starlink ជាក្រុមផ្កាយរណប ដែលត្រូវ បានរចនាឡើងដើម្បីផ្តល់ សេវាអ៊ីនធើណេត និងទូរស័ព្ទជាសកលត្រូវបាន ប្រើដោយយោធា អ៊ុយក្រែនផងដែរ។
នេះបើយោងតាម Ignatius បាននិយាយថា លោក Musk ដំបូងឡើយ គាំទ្រយ៉ាង ខ្លាំងរបស់ Kiev និងបានអនុញ្ញាតឲ្យចូល ដំណើរការស្ទើរតែពេញលេញទៅកាន់ប្រព័ន្ធ Starlink ដោយឆ្ងល់ថា ហេតុអ្វីបានជាសហគ្រិនមានភាពភ័យខ្លាំង ហើយបានចាប់ផ្តើមដាក់កម្រិតជួរនៃផ្កាយរណប រួមទាំងក្នុងតំបន់រសើប ដូចជា Kiev ។
អ្នកនិពន្ធបានបន្តនិយាយថា លោក Musk បានសម្រេចចិត្តលក់ និងផ្តល់ការគ្រប់គ្រងសរុបលើចំនួនជាក់លាក់នៃឧបករណ៍ Starlink សេវាកម្ម Starlink ដល់យោធាសហរដ្ឋអាមេរិក ដូច្នេះលោកលែងគ្រប់គ្រង ទីតាំងភូមិសាស្ត្រទៀតហើយ ដោយបន្ថែមថា នាយកប្រតិបត្តិ SpaceX លែងគ្រប់គ្រងលើទីតាំង ភូមិសាស្ត្រទៀតហើយ និងលក្ខខណ្ឌប្រើប្រាស់ សម្រាប់ផ្កាយរណប ៕
ដោយ៖លី ភីលីព