ប៊ែរឡាំង៖មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃពុធថា ក្រសួងមហាផ្ទៃរបស់ប្រទេសអាល្លឺម៉ង់បានស្នើឲ្យបង្ខំប្រតិបត្តិករទូរគមនាគមន៍ ឲ្យទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ដែលផលិតដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចន Huawei និង ZTE របស់ប្រទេសចិន ជាការជំរុញឲ្យមានការព្រមានអំពីការរំខាន និងអាចចាត់វិធានការផ្លូវច្បាប់ យោងតាមការចេញផ្សាយពីគេហទំព័រ VOA។
ក្រសួងមហាផ្ទៃចង់ដាក់ការផ្លាស់ប្តូរទៅលើបណ្តាញ 5G បន្ទាប់ពីការពិនិត្យឡើងវិញបានគូសបញ្ជាក់ពីការពឹងផ្អែករបស់ប្រទេសអាល្លឺម៉ង់លើអ្នកផ្គត់ផ្គង់ចិនទាំង២ ខណៈទីក្រុងប៊ែកឡាំងវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដែលខ្លួនហៅថា ជាដៃគូ និងគូប្រជែងជាប្រព័ន្ធ។ ប្រតិបត្តិករទូរគមនាគមន៍បានរិះគន់យ៉ាងឆាប់រហ័សនូវសំណើរនេះ ខណៈក្រុមហ៊ុន Huawei អាល្លឺម៉ង់បានច្រានចោលនូវអ្វីដែលខ្លួនហៅថា “ការធ្វើនយោបាយ” នៃសន្តិសុខតាមអ៊ីនធើណេតក្នុងប្រទេស។
វាបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា វិធីសាស្រ្តបែបនេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ការផ្លាស់ប្តូរឌីជីថលក្នុងប្រទេសអាល្លឺម៉ង់ រារាំងការច្នៃប្រឌិត បង្កើនតម្លៃសំណង់ និងប្រតិបត្តិការយ៉ាងសំខាន់សម្រាប់ប្រតិបត្តិករបណ្តាញ។
មន្ត្រីរដ្ឋាភិបាលបាននិយាយថា ក្រសួងមហាផ្ទៃរបស់ប្រទេសអាល្លឺម៉ង់បានរៀបចំ វិធីសាស្រ្តដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីព្យាយាមកំណត់ការរំខាន នៅពេលប្រតិបត្តិករដកសមាសធាតុសំខាន់ៗ ទាំងអស់ចេញពីអ្នកលក់របស់ចិនលើបណ្តាញស្នូល 5G របស់ពួកគេនៅឆ្នាំ ២០២៦។
មន្ត្រីដែលបានបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថា ពួកគេគួរតែកាត់បន្ថយចំណែកនៃសមាសធាតុចិននៅ RAN និងបណ្តាញដឹកជញ្ជូនរបស់ពួកគេត្រឹមថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៦ ដល់អតិបរមា ២៥ភាគរយ ។ ក្រសួងមហាផ្ទៃ និងស្ថានទូតចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕
ដោយ៖លី ភីលីព