ព័ត៌មានអន្តរជាតិ

ស្ទើរតែជិត ពាក់កណ្តាល នៃយន្តហោះចម្បាំង F-35 គ្មានសមត្ថភាព អាចហោះឡើងបានគ្រប់ពេលឡើយ

ប្រភព៖ AFP

បរទេស ៖ ការិយាល័យគណនេយ្យភាព រដ្ឋាភិបាលសហរដ្ឋអាមេរិក (GAO) បាននិយាយនៅក្នុងរបាយការណ៍ថ្មីមួយថា ស្ទើរតែពាក់កណ្តាល នៃយន្តហោះចម្បាំង F-35 Joint Strike Fighters ដែលត្រូវបានគេសន្មត់ថា ដំណើរការគឺមិនអាចហោះហើរបាន ហើយវានឹងត្រូវចំណាយ ១,៣ ពាន់ពាន់លានដុល្លារដើម្បីរក្សាឱ្យ យន្តហោះទាំងនោះឱ្យដំណើរការ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែក តាមរបាយការណ៍នោះថា “អត្រាសមត្ថភាពបេសកកម្ម របស់កងយន្តហោះចម្បាំង F-35 – ភាគរយ នៃពេលវេលាដែលយន្តហោះ អាចបំពេញបេសកកម្ម មួយក្នុងចំនោមបេសកកម្មរបស់ខ្លួន គឺប្រហែល ៥៥ភាគរយ ក្នុងខែមីនា ឆ្នាំ ២០២៣ ដែលទាបជាងគោលដៅកម្មវិធី” ។ GAO បានហៅកម្រិតនៃការត្រៀមខ្លួនប្រតិបត្តិការនេះថា “ទាបមិនអាចទទួលយកបាន” ។

របាយការណ៍បានបន្ថែមថា ការថែទាំកម្រិតចាត់តាំងក៏រង ផលប៉ះពាល់ផងដែរដោយកង្វះទិន្នន័យបច្ចេកទេស និងការបណ្តុះបណ្តាល។

របាយការណ៍បានឱ្យដឹងទៀតថា វានឹងត្រូវចំណាយអស់ ១,៣ ពាន់ពាន់លានដុល្លារ ដើម្បីរក្សាកងយន្តហោះ F-35 ពេញលេញ និងអាចហោះហើរបាន ទោះបីជា ឬក៏នៅពេលដែលការរាំងស្ទះនៃការជួសជុល និងថែទាំ ក៏ដូចជាបញ្ហានៃការអភិវឌ្ឍន៍ជាបន្តបន្ទាប់ជាមួយនឹងកាណុង កៅអីហៅចេញរបស់ពិឡុងក្នុងយន្តហោះ ផ្នែកទន់ និងផ្នែករឹងត្រូវបានជួសជុល៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top