កីឡាករខ្សែបម្រើ Frenkie de Jong ត្រូវបាន The Goal ចេញផ្សាយថានឹងអាចសម្រាកព្យាបាលរបួសរហូតដល់ដំណាច់ខែវិច្ឆិកាបន្ទាប់ពីបានទទួលរងរបួសអំឡុងពេលប្រកួតយកឈ្នះ Celta Vigo ក្នុងលទ្ធផល៣ទល់នឹង២។
កីឡាកររូបនេះបានបង្ហាញលេងឲ្យ Barcelona ត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះហើយក៏ត្រូវបានប្តូរចេញដោយសារបញ្ហារបួសក្បាលជង្គង់ដែលរបាយការណ៍ដំបូងជឿជាក់ de Jong មានរបួសធ្ងន់ធ្ងរ។
បើមិនមានអ្វីប្រែប្រួលទេនោះកីឡាកររូបនេះនឹងមិនអាចបង្ហាញខ្លួនឲ្យក្លឹបវិញឡើយរហូតដល់ខែវិច្ឆិកាហើយថែមទាំងអវត្តមានសម្រាប់ក្រុមជម្រើសជាតិហូឡង់នៅក្នុងការប្រកួតខែតុលាខាងមុខទៀតផង៕ ប្រែសម្រួល៖ស៊ុនលី