ព័ត៌មានអន្តរជាតិ

ជំនន់ទឹកភ្លៀងកើតឡើងភ្លាមៗ វាយប្រហារមកលើក្រុងញ៉ូវយ៉ក រំខានដល់ផ្លូវរថភ្លើងក្រោមដី បង្កជន់លិចផ្ទះ និងផ្លូវ

ប្រភព ៖ Xinhua

ញ៉ូវយ៉ក ៖ ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមួយសប្តាហ៍ ដែលភ្លៀងបានធ្លាក់ចុះ ជាបន្តបន្ទាប់ភាគច្រើន បាននាំមកនូវទឹកជំនន់កើតឡើងភ្លាមៗ មកដល់ទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃសុក្រ ដោយរំខានដល់សេវាកម្មរថភ្លើងក្រោមដី ជន់លិចផ្ទះល្វែង និងបង្វែរផ្លូវមួយចំនួនប្រែក្លាយទៅជាបឹងតូចៗ ។
លោក Kathy Hochul អភិបាលរដ្ឋញ៉ូវយ៉ក បានប្រកាសភាពអាសន្នជាផ្លូវការ សម្រាប់ទីក្រុងដែលមានពលរដ្ឋរស់ នៅចំនួន ៨,៥លាននាក់ និងជាយក្រុងដែលមានប្រជាជនរស់នៅច្រើន រួមទាំងកោះ Long ស្ថិតនៅភាគខាងកើត និងជ្រលងទន្លេ Hudson នៅភាគខាងជើង ផងដែរ ។

ក្រុមសេវាអាកាសធាតុជាតិ បានព្រមានអំពីគ្រោះទឹកជំនន់ រហូតដល់យប់ថ្ងៃសុក្រ ដោយសារមានទំហំគ្រាប់ភ្លៀងធ្លាក់រហូតដល់៥,១សង់ទីម៉ែត្រក្នុង១ម៉ោង ។ ក្រុមសេវាបានបញ្ជាក់ថា ការប្រមូលផ្តុំគ្នា នៃទំហំគ្រាប់ភ្លៀង សរុបនៅថ្ងៃសុក្រអាចកើនឡើងដល់១៨សង់ទីម៉ែត្រ ដោយព្រមានពីគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងទីក្រុង និងតំបន់ដែលបង្ហូរទឹកកាកសំណល់ចេញ ។

អភិបាលក្រុង Eric Adams បានព្រមានដល់ប្រជាជន កុំឱ្យចេញទៅខាងក្រៅ ដោយសារតែផ្លូវត្រូវបានបិទ ហើយស្ថានីយ៍រថភ្លើងក្រោមដី ត្រូវបានជន់លិចផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top