Su-30 យន្តហោះចម្បាំង បំពាក់ក្បាលមីស៊ីលប្រភេទ BrahMos បច្ចុប្បន្នបានក្លាយទៅជាអាវុធយុទ្ធសាស្ត្រ ដ៏ល្អបំផុត របស់កងកម្លាំងយោធា របស់ប្រទេសឲណ្ឌា ។ យន្តហោះប្រភេទនេះ ពីមុនមិនអាចបំពាក់ គ្រាប់មីស៊ីលនេះ បានឡើយរហូតមកដល់ មានការកែប្រែចុងក្រោយនេះ ។
កងកម្លាំងទ័ពរបស់យោធា របស់ប្រទេសឥណ្ឌាមកដល់ពេលនេះ គឺបានចាប់ផ្តើមទទួលយកយន្តហោះ Su-30ថ្មីនេះ ហើយដោយក្នុងនោះ យោងតាមការអះអាងរបស់កងបញ្ជាការ នៃកងកម្លាំងប្រយុទ្ធជាយុទ្ធសាស្ត្រ SFC(Strategic Force Command) បានបញ្ជាក់ថានឹងមានចំនួនដល់ទៅ ៤២ គ្រឿង។
គួរបញ្ជាក់ថាមីស៊ីលប្រភេទ BrahMos គឺជាមីស៊ីលប្រភេទល្បឿនលឿនជាងសំឡេងហើយថែមទាំងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ថែមទៀតផង ។ ល្បឿនរបស់វាគឺមានទៅដល់កម្រិត Mach 3.0 ឬប្រហែលជា ៣០០០ គីឡូម៉ែត្រក្នុងមួយវិនាទី៕
ប្រែសម្រួល៖ស៊ុនលី