ព្រឹត្តិការណ៍

លោក ត្រាំ បង្ហាញនូវសញ្ញាណ ដែលមិនបង្ករឿងកាន់តែរីកធំឡើង ក្រោយអ៊ីរ៉ង់ វាយប្រហារមិនបង្កឲ្យមាននរណាម្នាក់ស្លាប់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធថា មិនមានអ្នកស្លាប់ដែលជាលទ្ធផលពីការបាញ់ប្រហារ ដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ នៅក្នុងទឹកដីអ៊ីរ៉ាក់ កាលពីថ្ងៃអង្គារ ហើយបានបញ្ជូននូវសញ្ញាណ ដែលមិនបង្ករឿងកាន់តែធំឡើងៗ នោះទេ ស្របពេលនេះដែរ ការគំរាមកំហែងតេហរ៉ង់ ជាមួយនឹងទណ្ឌកម្មថ្មីៗទៀត ។

លោក ត្រំា បានថ្លែងនៅក្នុងកម្មវិធីទូរទស្សន៍ នៅឯសេតវិមាន ដោយគូសបញ្ជាក់ បន្ទាប់ពីអ៊ីរ៉ង់ បានបាញ់បង្ហោះគ្រាប់មីស៊ីលបំពាក់ ក្បាលគ្រាប់ផ្លោងជាច្រើនគ្រាប់ នៅមូលដ្ឋានទ័ពរបស់អាមេរិកក្នុងទឹកដីអ៊ីរ៉ាក់ ។ លោកបានសង្កត់ធ្ងន់ថា “មិនមានជនជាតិអាមេរិកាំងណាម្នាក់ បានរងទុក្ខទោស នៅក្នុងយប់នៃការបាញ់ប្រហារ ដោយរបបអ៊ីរ៉ង់នោះទេ” ។

ដោយឡែក បើតាមការបញ្ជាក់របស់លោក Mark Esper រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែងយ៉ាងដូច្នេះថា អ៊ីរ៉ង់ បានបាញ់គ្រាប់មីស៊ីលបំពាក់ក្បាលគ្រាប់ផ្លោងរយៈចម្ងាយខ្លីចំនួន១៦គ្រាប់ ដែលបានបាញ់ ចេញពី៣ទីតាំង ដែលអ៊ីរ៉ង់ បានបាញ់កាលពីថ្ងៃអង្គារនោះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top