Event

សែលកាត ក្លាយជាដៃគូ សហការ ក្នុងពិព័រណ៍សៀវភៅ ធំជាងគេបំផុត នៅលើពិភពលោក ដើម្បីរួមចំណែក បណ្ដុះវប្បធម៌ នៃការអានសៀវភៅ នៅកម្ពុជា

ក្រុមហ៊ុនសែលកាត ដែលជាដៃគូរសហការ ផ្នែកទូរគមនាគមន៍ របស់ពិព័រណ៍ Big Bad Wolf Sale នៅទីក្រុងភ្នំពេញ ឆ្នាំ២០២០ នឹងមានស្តង់ពិព័រណ័ ផ្ទាល់ខ្លួនមួយសម្រាប់ ផ្តល់ការកំសាន្ត ដល់អ្នកចូលរួម​ ពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលបានបើកដំណើរការ ជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង 12អធ្រាត្រ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅផ្សារបុរីរុងរឿង ដែលស្ថិតនៅក្នុង ខណ្ឌជ្រោយចង្វារ។

ការចូលរួមទស្សនា ពិព័រណ៍សៀវភៅនេះ គឺពុំគិតថ្លៃនោះទេ។ ក្នុងឱកាសបើកសម្ពោធនេះដែរ ធ្វើឡើងក្រោមវត្តមាន អញ្ជើញចូលរួម ជាកត្តិយស លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីបង្ហាញពីការចូលរួមគាំទ្រ ពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលរៀបចំធ្វើឡើងជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា។

ពិព័រណ៍សៀវភៅ Big Bad Wolf Book បាននាំយកមកនូវ សៀវភៅអង់គ្លេសថ្មីៗ ចំនួន ១លានក្បាល មកដាក់លក់បញ្ចុះតម្លៃចាប់ពី 50% រហូតដល់ 90% ក្នុងនោះមានសៀវភៅ ជាច្រើន ប្រភេទរួមមានដូចជា សៀវភៅសម្រាប់កុមារ, សៀវភៅប្រលោមលោក, សៀវភៅរឿងពិត, សៀវភៅលក់ដាច់បំផុត, សៀវភៅប្រលោមលោក បែបវិទ្យាសាស្រ្ត, សៀវភៅស្នេហា, សៀវភៅអភិវឌ្ឍន៍ខ្លួនឯង, សៀវភៅក្រាហ្វិក, សៀវភៅអាជីវកម្ម, សៀវភៅស្ថាបត្យកម្ម, សៀវភៅរចនា និងសៀវភៅជាច្រើន ប្រភេទទៀត។

លោកអ្នកអាចទិញសៀវភៅទាំងនោះបាន តាមរយៈការទូទាត់ ជាលុយសុទ្ធ, ប្រើកាតឥណទាន ឬ ប្រើកាតឥណពន្ធ។ អ្នកចូលរួមទស្សនា ត្រូវបានលើកទឹកចិត្ត ឲ្យមកចូលរួម ទស្សនាពិព័រណ៍ច្រើនដង ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានសៀវភៅចូលថ្មី ដាក់លក់ជានិច្ច ក្នុងរយ:ពេល១២ថ្ងៃ នៃពិធីពិព័រណ៍សៀវភៅនេះ។

សៀវភៅវេទមន្ត “Magical Books” គឺជាសៀវភៅ ដ៏សំខាន់មួយប្រភេទ នៅក្នុងពិព័រណ៍ សៀវភៅនេះ។ ក្នុងនាមជាអ្នកនាំចូលផ្តាច់មុខ នៅតំបន់អាស៊ី ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សង្កេតឃើញថា សៀវភៅប្រភេទនេះ គឺល្អបំផុត សម្រាប់ឪពុកម្តាយ ដែលមានកូនប្រុសស្រី ចាប់ពីអាយុ ១ឆ្នាំ ដល់ ៦ឆ្នាំ ក្នុងការចាប់ផ្ដើម រៀនអានសៀវភៅ។ សៀវភៅវេទមន្ត គឺជាសៀវភៅ ដែលផលិតឡើង ដោយរួមបញ្ចូលនូវបច្ចេកវិទ្យា Augmented Reality (AR) ដែលអនុញ្ញាតឲ្យកុមារ មានសកម្មភាពឆ្លើយឆ្លង, រៀន និងអានសៀវភៅក្នុងពេលតែមួយ។

សៀវភៅនេះ នឹងជួយលើកទឹកចិត្តឲ្យកុមារ មានការចាប់អារម្មណ៍ លើការអានសៀវភៅ ហើយសៀវភៅនេះ នឹងធ្វើឲ្យកុមារ មានទម្លាប់ក្នុងការអាន សៀវភៅផងដែរ។ ឪពុកម្តាយ ឬអាណាព្យាបាល អាចជ្រើសរើសសៀវភៅ សម្រាប់កូនៗរបស់ខ្លួនដូចជា៖ Little Red Riding Hood, Let’s Learn Alphabet ABC, as well as Disney titles like Disney Frozen: A Sleepover Party, and educational titles like ABC Fun With Mickey។

លោក Andrew Yap សហស្ថាបនិកពិព័រណ៍ Big Bad Wolf Books បានថ្លែងថា “យើងមិនមែន គ្រាន់តែជាពិព័រណ៍សៀវភៅនោះទេ។ យើងចាត់ទុកខ្លួនយើង ជាស្ថាប័នមួយ ដែលធ្វើយុទ្ធនាការ ដើម្បីលើកកម្ពស់អក្ខរកម្ម ភាសាអង់គ្លេស។ បេសកម្មចម្បងរបស់យើង គឺដើម្បីផ្លាស់ប្តូរពិភពលោក ជាមួយសៀវភៅមួយក្បាល ក្នុងមួយម្តងដោយធ្វើឲ្យប្រាកដថា សៀវភៅរបស់យើង មានតម្លៃសមរម្យ និងអាចរកទិញបាន សម្រាប់មនុស្សគ្រប់រូប។ មានមនុស្សច្រើនណាស់ ដែលគ្មានលទ្ធិភាព ក្នុងការទទួលបានសៀវភៅ ដោយសារតែតម្លៃរបស់សៀវភៅ។ វាពិតជាគួរឲ្យសោកស្តាយណាស់ ព្រោះតាមរយៈការអានសៀវភៅ អាចផ្លាស់ប្ដូរ ជីវិតរបស់មនុស្ស និងជួយជម្រុញ ឲ្យពួកគេព្យាយាម សម្រេចនូវក្តីស្រមៃរបស់ខ្លួន។”

Big Bad Wolf Books ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ដោយស្ថាបនិក ជនជាតិម៉ាឡេស៊ី ចំនួន២រូប ដើម្បីអាចឲ្យ ប្រជាជនម៉ាឡេស៊ី អាចទទួលបាន សៀវភៅភាសាអង់គ្លេស ដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យ។ នៅក្នុងឆ្នាំ២០១៦ ពិព័រណ៍សៀវភៅនេះ បានចាប់ផ្តើមរៀបចំធ្វើឡើង ក្រៅប្រទេស ដើម្បីធានាថា មនុស្សគ្រប់រូប មានលទ្ធិភាព ក្នុងការទទួលបានសៀវភៅ កាន់តែច្រើន តាមដែលអាចធ្វើបាន។ នៅក្នុងឆ្នាំ២០១៩ ពិព័រណ៍នេះ ត្រូវបានរៀបចំធ្វើឡើង នៅក្នុងទីក្រុងចំនួន ៣២ នៅក្នុងប្រទេស ចំនួន១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍, អាស៊ីភាគខាងត្បូង, មជ្ឈឹមបូព៌ា បានអាចទាក់ទាញអ្នកចូលរួមច្រើនជាង ៥លាននាក់។

លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 មានប្រសាសន៍ថា “នេះគឺជាមោទនភាពមួយ របស់ប្រជាជនកម្ពុជា ដែលពិព័រណ៍សៀវភៅ ធំជាងគេលើពិភពលោក បានរៀបចំធ្វើឡើង នៅក្នុងទីក្រុងភ្នំពេញ នាពេលនេះ។ នេះគឺជាឱកាសដ៏ល្អមួយ សម្រាប់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងរបស់ខ្លួន តាមរយ:ការអានសៀវភៅ។ ទន្ទឹមនឹងនេះ វានឹងបង្កើតទម្លាប់ ក្នុងការអានសៀវភៅ ដល់កុមារ តាំងពីក្មេងវ័យ។ តម្រូវការសៀវភៅអង់គ្លេស កាន់តែច្រើនឡើងៗ នៅក្នុងស្រទាបយុវវ័យជំនាន់ថ្មី គឺជាកម្លាំងជំរុញ ផែនការរបស់យើង ក្នុងការនាំយក ពិព័រណ៍សៀវភៅនេះ មកកាន់ប្រទេសកម្ពុជា”។

លោក អ៊ុក ចាន់ដារ៉ា បន្តទៀតថា ”ក្នុងបរិបទបច្ចុប្បន្ននេះ ដើម្បីឲ្យប្រជាជនកម្ពុជា អាចរីកចម្រើន នៅក្នុងសេដ្ឋកិច្ច សកលភាវូបនីយកម្ម និងដើម្បីអាចឲ្យប្រទេសកម្ពុជា អភិវឌ្ឍធនធានមនុស្សរបស់ខ្លួន បានឆាប់រហ័សនោះ យើងត្រូវបន្តធ្វើការឆ្ពោះទៅរក ការធានាឱ្យបានថា មនុស្សជំនាន់ក្រោយ ទទួលបាននូវធនធាន ចំណេះដឹងដែលចាំបាច់ ដើម្បីកែលម្អអនាគតរបស់ខ្លួន ក៏ដូចជាអនាគត នៃប្រទេសជាតិផងដែរ។”

ស្របតាមគោលការណ៍ របស់ពិព័រណ៍សៀវភៅ ដែលជឿជាក់ថា មនុស្សគ្រប់រូប គួរតែមានលទ្ធភាពទទួលបាន សៀវភៅភាសាអង់គ្លេស ដែលមានគុណភាព មិនថាពួកគេស្ថិតនៅក្នុង ស្ថានភាពបែបណានោះទេ។ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 បានសហការជាមួយ បណ្ណាល័យបញ្ញវន្ត និងបណ្ណាល័យកណ្តាល របស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាដៃគូសម្រាប់កម្មវិធី ទំនួលខុសត្រូវចំពោះ សង្គម (CSR) របស់ខ្លួនដែលមានឈ្មោះថា Red Readerhood ដើម្បីបរិច្ចាគសៀវភៅ ឲ្យទៅអ្នកដែលខ្វះខាត។ អ្នកចូលរួម ត្រូវបានលើកទឹកចិត្ត ឱ្យបរិច្ចាគសៀវភៅនៅបញ្ជរ Red Readerhood ដែលមានទីតាំងបន្ទាប់ពី បញ្ជរគិតលុយ នៅក្នុងសាលពិព័រណ៍។ សម្រាប់គំនិតផ្តួចផ្តើមនៅក្នុងកម្មវិធី Red Readerhood នេះ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សន្យាថា នឹងបរិច្ចាគសៀវភៅចំនួន ៥០០ក្បាល ពីលើការបរិច្ចាគ ដែលប្រមូលបាន នៅក្នុងកម្មវិធីពិព័រណ៍។

អ្នកចូលរួមទាំងអស់ អាចធ្វើដំណើរទៅកាន់ ទីកន្លែងពិព័រណ៍សៀវភៅ បានយ៉ាងងាយស្រួល ជាមួយក្រុមហ៊ុនដឹងជញ្ជូន Grab ដែលជាដៃគូផ្លូវការរបស់យើង ជាមួយការ ផ្ដល់ជូនយ៉ាងពិសេស។ សម្រាប់អតិថិជនថ្មីរបស់ GRAB ទទួលបាន ការចុះតម្លៃ ៦០០០ រៀល សម្រាប់ការធ្វើដំណើរ ៣លើកដំបូង ដោយប្រើលេខកូដ បញ្ចុះតម្លៃ “BBW”។ សម្រាប់អតិថិជន ដែលធ្លាប់ ប្រើប្រាស់ សេវា GRAB អាចប្រើប្រាស់លេខកូដ បញ្ចុះតម្លៃ “BBW20” ដើម្បីទទួលបាន ការបញ្ចុះតម្លៃ ២០% សម្រាប់ការជិះ ២ដង (ការបញ្ចុះតម្លៃខ្ពស់បំផុត គឺត្រឹម ៦០០០ រៀល ក្នុងមួយជើង)។ លេខកូដបញ្ចុះតម្លៃនេះ មានសុពលភាព ចាប់ពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០។

អ្នកអ្នកចូលរួម ទស្សនាពិព័រណ៍សៀវភៅ អាចស្វែងរកអាហារពេលព្រឹក ឬអាហារសម្រន់ មានដូចជាកាហ្វេ, នំផ្អែម និងអាហារជាច្រើន ប្រភេទទៀត ដែលមានដាក់លក់ នៅស្តង់កាហ្វេ Gloria Jean’s ដែលជាហាងកាហ្វេ មានដើមកំណើត នៅប្រទេសអូស្ត្រាលី។ ហាងកាហ្វេនេះ នឹង មានវត្តមាននៅក្នុង ពិព័រណ៍សៀវភៅ Big Bad Wolf Book ដើម្បីបំរើជូនទៅតាមសេចក្ដី ត្រូវការរបស់លោកអ្នក ជាមួយតម្លៃយ៉ាងសមរម្យបំផុត។

ដើម្បីទទួលបានអត្ថប្រយោជន៍ កាន់តែពិសេស និងព័ត៌មានបញ្ចុះតម្លៃ លើសៀវភៅថ្មីៗ នៅក្នុងពិព័រណ៍សៀវភៅ Big Bad Wolf Book, អ្នកអាចចុះឈ្មោះ ចូលជាសមាជិក Wolf Pack តាមរយៈ តំណ (Link) មួយនេះ https://bigbadwolfbooks.com/។
បណ្តាញសង្គមរបស់ Big Bad Wolf
Facebook: facebook.com/bbwbookskh
Instagram: instagram.com/bbwbookskh
Hashtag ផ្លូវការ៖ #BBWPhnomPenh2020

Most Popular

To Top