យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែលបានឲ្យដឹងថា យន្តហោះអាមេរិកដំបូង ដែលផ្ទុកគ្រាប់រំសេវបានមកដល់ប្រទេសអ៊ីស្រាអែល ដើម្បីជួយប្រទេសក្នុងជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសលីបង់។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានចុះចតនៅឯមូលដ្ឋានអាកាស Nevatim នៅវាលខ្សាច់ Negev ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល ដោយផ្ទុកនូវ “គ្រាប់រំសេវទំនើប” ។
កាលពីថ្ងៃអង្គារផងដែរ កងនាវា USS Gerald R. Ford Carrier Strike Group បានមកដល់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត “ដើម្បីរារាំងតួអង្គណាមួយដែលកំពុងស្វែងរកការធ្វើឱ្យស្ថានការណ៍កើនឡើង ឬពង្រីកសង្រ្គាមនេះ”។
កាលពីថ្ងៃអង្គារផងដែរ កងនាវា USS Gerald R. Ford Carrier Strike Group បានមកដល់សមុទ្រមេឌីទែរ៉ាណេ ភាគខាងកើត “ដើម្បីរារាំងតួអង្គណាមួយ ដែលកំពុងស្វែងរកការធ្វើឱ្យស្ថានការណ៍កើនឡើង ឬពង្រីកសង្រ្គាមនេះ” ។
ចំនួនពលរដ្ឋអាមេរិក ដែលត្រូវបានសម្លាប់ ចំពេលជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានកើនឡើងដល់ ១៤នាក់ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលនៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារក៏បានឲ្យដឹងផងដែរថា ជនជាតិអាមេរិក ត្រូវបានគេជឿថា ស្ថិតក្នុងចំណោមចំណាប់ខ្មាំងរបស់ពួកសកម្មប្រយុទ្ធហាម៉ាស់។
ថ្លែងពីបន្ទប់ទទួលទានអាហារនៅសេតវិមាន លោក បៃដិន បានជំរុញឱ្យសភា “ចាត់វិធានការជាបន្ទាន់ ដើម្បីផ្តល់មូលនិធិដល់តម្រូវការសន្តិសុខជាតិរបស់ដៃគូសំខាន់ៗរបស់យើង” ដោយថា ការផ្តល់មូលនិធិនេះ “មិនមែននិយាយអំពីគណបក្ស ឬនយោបាយនោះទេ វានិយាយអំពីសន្តិសុខនៃពិភពលោករបស់យើង សន្តិសុខរបស់សហរដ្ឋអាមេរិក”៕ ប្រែសម្រួល៖ ឈូក បូរ៉ា