ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិកា NOCC បានមានប្រសាសន៍ថា គណៈកម្មការរៀបចំទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានបន្តអំពាវនាដល់អ្នកប្រណាំងនានាបន្តចុះឈ្មោះចូលរួមរត់ប្រណាំង ដើម្បីសប្បុរសធម៌ឲ្យបានច្រើនកុះករ ខណៈពេលនេះមានអ្នកចុះឈ្មោះបានចំនួនជាង ៧១០០នាក់ ក្នុងនោះមានអ្នករត់អន្តរជាតិ ២០០០នាក់មកពី ៥២ ប្រទេស ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានលើកឡើងនៅសន្និសីទសារព័ត៌មានស្តីពីទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ដោយមានការចូលរួមលោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុនដៃគូគាំទ្រនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
លោកបានបន្តថា ក្នុងចំណោមភ្ញៀវបរទេសជាង ២០០០នាក់នេះ គឺអ្នករត់មកពីចិនច្រើនជាងគេឈរនៅលំដាប់ទី១ មកពីចក្រភពអង់គ្លេស ឈរលេខ២ និងមកពីសហរដ្ឋអាមេរិកឈរនៅលំដាប់ទី៣។ លោក វ៉ាត់ ចំរើនបានអំពាននាវឲ្យមហាជនចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំនៅតំបន់អង្គរខេត្តសៀមរាបឆ្នាំនេះកាន់តែជោគជ័យ។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរ ជាតិពាក់កណ្តាលម៉ារាំតុងបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការជួយធ្វើឲ្យជីវិតប្រជាជនកម្ពុជា កាន់តែប្រសើរឡើង។
ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់ស្មារតីកីឡាប៉ុណ្ណោះទេ តែថែមទាំងជំរុញឲ្យទម្លាប់រស់នៅប្រកបដោយសុខ ភាពល្អដល់បុគ្គលម្នាក់ៗផងដែរ។ ជាក់ស្តែង ដូចខ្លួនខ្ញុំផ្ទាល់ ខ្ញុំចាប់ផ្តើមកីឡារត់នេះ ក៏ដោយសារបានចូលរួមព្រឹត្តិការណ៍រត់ប្រណាំងនេះ ជាលើកដំបូងកាលពីឆ្នាំ ២០១៤។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតាំងពីឆ្នាំ ២០១៤ ក្រុមហ៊ុនពិតជោ បានមើលឃើញថា ព្រឹត្តិការណ៍នេះបានផ្ដល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាន និងទេសចរណ៍តាមរយៈ អ្នកចូលរួមរាប់ ម៉ឺននាក់មកកាន់ខេត្តសៀមរាបជារៀងរាល់ឆ្នាំ ស្របពេលជាមួយគ្នា បានរួមចំណែកជួយអង្គការសប្បុរសធម៌របស់កម្មវិធី ក៏ដូចជាយុទ្ធនា ការរៃអង្គាសថវិការបស់ក្រុមហ៊ុនរបស់យើងផងដែរ។
ជាមួយនឹងសន្និសីទសារព័ត៌មាននេះ គណៈកម្មការបានប្រគល់ជូនថវិកា ដែលប្រមូលបានពីការរៀបចំ កាលពីឆ្នាំ២០២២កន្លងទៅ សរុបចំនួន ៣ម៉ឺនដុល្លារដល់អង្គការសប្បុរសធម៌ ដូជាកាកបាតក្រហមកម្ពុជា ១ម៉ឺនដុល្លារ, មន្ទីរពេទ្យគន្ធបុប្ជា ៥០០០ដុល្លារ, Cambodia Trust ២៥០០ដុល្លារ, Handicap International ២០០០ដុល្លារ និងអង្គការបេះដូងមាស ១០៥០០ដុល្លារ សម្រាប់បែងចែកបន្តដល់អង្គការសប្បុរសធម៌ចំនួន ៦ផ្សេងទៀត៕ ដោយ៖លី ភីលីព