ព្រឹត្តិការណ៍

Somerset៖ អដ្ឋិធាតុបុរាណ របស់មនុស្ស រាប់សិបនាក់ ត្រូវបានរកឃើញ នៅទីតាំងសាលារៀនថ្មី

Somerset ៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ស្ត្រីម្នាក់ដែលគេជឿថា ត្រូវបានគេដាក់ឲ្យដេកជាមួយខ្នើយ នៅក្រោមក្បាលរបស់នាងគឺស្ថិតនៅក្នុងចំណោម ការរកឃើញនៅកន្លែង បញ្ចុះសពបុរាណមួយនៅ Somerset យោងតាមការចេញផ្សាយពីSkyNews។

អដ្ឋិធាតុរបស់មនុស្សពេញវ័យ និងកុមាររាប់សិបនាក់ ត្រូវបានរកឃើញ ដោយអ្នកបុរាណវិទូនៅទីតាំងនៃសាលាបឋមសិក្សាថ្មីមួយ ដែលបញ្ចេញពន្លឺថ្មីដល់សង្គម ក្នុងយុគសម័យរ៉ូម ។ កាលបរិច្ឆេទនៅចន្លោះឆ្នាំ ៤៣ និង ៤១០ នៃគ.ស ហើយការបញ្ចុះជាច្រើនត្រូវបានជីកនៅក្រោមកម្រាលឥដ្ឋ ហើយតម្រង់ជួរជាមួយថ្ម ដើម្បីបង្កើតរចនាសម្ព័ន្ធដូចមឈូស រួមមានគ្រឿងស្មូន និងគ្រឿងទេស។

អ្នកបុរាណវិទូ លោក Steve Membery បាននិយាយថា វត្ថុដែលកប់ជាមួយបង្ហាញថា បុគ្គលទាំងនោះគឺជា”ស្ថានភាពខ្លះនៅក្នុងសង្គមដើម” និងបានបង្ហាញភស្តុតាង នៃការផ្លាស់ប្តូររវាងយុគសម័យដែក និងសម័យរ៉ូម៉ាំង ។ ការបញ្ចុះសពនេះក៏បង្ហាញពីការអនុម័តនូវការបញ្ចុះសពរ៉ូម៉ាំង ដូចជាការធ្វើពិធីរួមជាមួយលក្ខណៈប្រពៃណីនៃយុគសម័យដែក។


ផ្នូរខ្លះដែលត្រូវបានគេរកឃើញ នៅទីប្រជុំជន Somerton ត្រូវបានបិទភ្ជាប់ជាមួយផ្ទាំងថ្មដែលគេស្គាល់ថា ជា lias ឯខ្លះទៀតមានដំបូលបែបតង់ ។ ស្លាកស្នាមនៃរង្វង់មូលដែក និងអាគាររ៉ូម៉ាំងក៏ត្រូវបានគេឃើញច្បាស់ដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top