កីឡា

យុគ យក្សផ្លែ និងអេលីត សាន់ណាត់ជួបអ្នកឆ្លងដែន លើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ យុគ យក្សផ្លែ ក្លិបបូរីរាជសីហ៍មានរិទ្ធ ប៉ះជាមួយអ្នកប្រដាល់ថៃ Pop Aiy ក្នុងប្រភេទម្ងន់៥៧ គ.ក្រ ខណៈអ្នកប្រដាល់អេលីត សាន់ ក្លិប ប៉ែនកាក់គុនខ្មែរ ប្រកួតជាមួយអ្នកប្រដាល់ថៃ Khum Phayak ក្នុងទម្ងន់៦០គីឡូក្រាមនៃការប្រកួតកីឡា ប្រដាល់គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) នៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ ២០២០។

លោក ញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATVបានប្រាប់ឲ្យដឹងថា យុគ យក្សផ្លែ និង Pop Aiy នេះពួកគេមិនធ្លាប់ជួបគ្នាទេកន្លងមក។ សម្រាប់យុគ យក្សផ្លែ ថ្វីត្បិតតែគេមានកម្លាំងសម្រុកខ្លាំង វាយបុកខ្លាំង ប៉ុន្តែផ្លែមិនសូវល្អនោះឡើយ ចំណែក Pop Aiy មានកម្លាំងសម្រុកល្អរឹងមាំ និងមានផ្លែល្អជាងយក្សផ្លែ។


ចំពោះយុគ យក្សផ្លែធ្លាប់ប្រកួត១៦៩លើក ឈ្នះ១៣៦លើក ចាញ់២៧លើក និងស្មើ៦លើក រីឯ Pop Aiy ធ្លាប់ប្រកួត៦៩លើក ឈ្នះ៦៣លើក ចាញ់៦លើក និងមិនដែរស្មើ។

ចំណែកអ្នកប្រដាល់អេលីត សាន់ ក្លិប ប៉ែនកាក់គុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ថៃ Khum Phayak ក្នុងទម្ងន់៦០គីឡូក្រាម។ Khum Phayak មិនត្រឹមតែមានប្រកួតច្រើនជាងអេលីត សាន់ ឡើយដោយប្រកួត៥៧លើក ឈ្នះ៩លើក ចាញ់៨លើក និងមិនដែរស្មើ។ អេលីត សាន់ ប្រកួត៩លើក ឈ្នះ៥០លើក ចាញ់១៧លើក និងស្មើ០២លើក។

អេលីត សាន់ ជាជើងខ្លាំងស្រករក្រោយ របស់កម្ពុជា ដែលមានបទពិសោធន៍ ក្នុងការប្រកួតជាមួយថៃតិចតួចទេ តែគរវាយគ្មានញញើតខ្លាចអ្វីបន្តិចទេ។ រូបគេមានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top