The Goal នៅថ្ងៃនេះបានចេញផ្សាយអំពីការយល់ឃើញរបស់អតីតកីឡាករឆ្នើម Thierry Henry ចំពោះលទ្ធផលថាតើកីឡាករ Messi ឬ Haaland នឹងអាចលើកពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំនេះ។
ពានរង្វាន់ 2023 Ballon d’Or នឹងត្រូវប្រកាសឡើងជាផ្លូវការនៅក្នុងទីក្រុងប៉ារីស នៅថ្ងៃចន្ទសប្តាហ៍ក្រោយខណៈដែល Messi ស្ថិតនៅក្នុងបញ្ជីកំពូល នៃកីឡាករដែលអាចមានសិទ្ធ លើកពាននេះហើយបើសិនជាអាចទៅរួចនោះវា នឹងក្លាយទៅជាពាន Ballon d’Or ទី៨របស់គាត់។
លោក Henry ឆ្លើយតបចំពោះសំណួរនេះលោកបានបញ្ជាក់ថា៖ ខ្ញុំជឿជាក់ថា មានមនុស្សជាច្រើនបានជជែកវែកញែកអំពីរឿងនេះ ប៉ុន្តែសម្រាប់ខ្ញុំប្រសិនបើអ្នកឈ្នះពានពិភពលោកទៅហើយ នោះប្រាកដណាស់ខ្ញុំជឿជាក់ថា Messi នឹងលើកពានរង្វាន់មួយនេះ៕ ប្រែសម្រួល៖ស៊ុនលី