កីឡា

ក្រសួងសាធារណការ និងដឹកជញ្ជូន ឈ្នះមេដាយ ៨ គ្រឿង ថ្ងៃបើកឆាក នៃការប្រកួតកីឡាហែលទឹក និង FIN Swimming (ហែលជើងទា) ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីហែលទឹក ក្រសួងសាធារណការ និងដឹកជញ្ជូន ដណ្តើមបានមេដាយចំនួន ៨ គ្រឿងថ្ងៃបើកឆាក នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាហែលទឹក និង FIN Swimming (ហែលជើងទា) ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ រៀបចំដោយសហព័ន្ធខែ្មរ កីឡាហែលទឹក ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្រុមកីឡាករ-កីឡាការិនីហែលទឹកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដណ្តើមបានមេដាយចំនួន ៦ គ្រឿង ក្រុមកីឡាករ-កីឡាការិនី ហែលទឹក ក្រសួងការពារជាតិ ដណ្តើមបានមេដាយចំនួន ៤ គ្រឿង ក្រុមកីឡាករ-កីឡាការិនីហែលទឹក ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយចំនួន ២ គ្រឿង ក្រុមកីឡាករ-កីឡាការិនីហែលទឹកក្រសួងព័ត៌មានដណ្តើមបានមេដាយចំនួន ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនីហែលទឹកនាគរាជ ខេត្តកំពង់ចាម ដណ្តើមបានមេដាយចំនួន ២ គ្រឿង ។

ការប្រកួតកីឡាហែលទឹក និង FIN Swimming (ហែលជើងទា) ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ កាលថ្ងៃទី២៦រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានក្លិបចូលរួមចំនួន ១០ រួមមាន ក្លិបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ក្លិបហែលទឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបហែលទឹកក្រសួងការពារជាតិ ក្លិបហែលទឹកក្រសួងមហាផ្ទៃ ក្លិបហែលទឹកក្រសួងព័ត៌មាន ក្លិបហែលទឹកទឹកនាគរាជ ខេត្តកំពង់ចាម ក្លិបហែលទឹកព្រឹទ្ធចារ្យ ហែម ថុន ក្លិបហែលទឹកទឹកកោះធំ ខេត្តកណ្តាល ក្លិបហែលទឹកបាត់ដំបង និងក្លិបហែលទឹក សាលាបង្រៀនហែលទឹកដូរី៕
ដោយ៖លី ភីលីព

Most Popular

To Top