ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន តេស្តមីស៊ីលឆ្លងទ្វីបថ្មី Minuteman III

រូបភាពពី៖​ US Air Force

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបានប្រកាសពីការសាកល្បងចុងក្រោយបង្អស់ នៃមីស៊ីលឆ្លងទ្វីបឬICBMថ្មីដែលស្គាល់ឈ្មោះថា Minuteman III ដោយនិយាយថា ICBM នឹងត្រូវបាញ់បង្ហោះដើម្បីបង្ហាញពីសមត្ថភាពរបស់អាមេរិក ក្នុងការបំពាក់អាវុធនុយក្លេអ៊ែរ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃអង្គារថា ការបាញ់បង្ហោះនឹងធ្វើឡើងនៅថ្ងៃពុធនៅឯមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាហើយទោះបីជាយ៉ាងណាក្តីលោក​បាន​កត់​សម្គាល់​ថា មី​ស៊ី​ល​​នឹង​ត្រូវ​សាកល្បង​ដោយ​គ្មាន​ក្បាល​គ្រាប់បំពាក់ជាមួយឡើយ ។

ការសាកល្បងនេះធ្វើឡើង តិចជាងពីរខែបន្ទាប់ពីបញ្ជាការការវាយប្រហារសកលរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានបាញ់បង្ហោះ Minuteman III ចេញពីមូលដ្ឋានតែមួយហើយដូចជាទៅនឹងការបាញ់បង្ហោះចុងក្រោយ ការធ្វើតេស្តនៅថ្ងៃពុធត្រូវបានពិពណ៌នាថាបានកំណត់ទុកជាមុន និង ផែនការដែលមានស្រាប់របស់អាមេរិកប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាការបាញ់តេស្តសាកល្បងនេះវាកើតឡើងចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើង នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែន អូសបន្លាយ សង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់កាន់តែកើនឡើង ហើយទំនាក់ទំនងអាមេរិក-ចិនបន្តកាន់តែយ៉ាប់យ៉ឺន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top