សៀវភៅកំណត់ត្រា Guinness បានលេចចេញជារូបរាង អស់រយៈពេលជាង ៦០ឆ្នាំមកហើយ។ វាស្ថិតក្នុងចំណោមសៀវភៅដែលលក់ ដាច់ជាងគេ ក្នុងពិភពលោក។
យ៉ាងណាមិញ គំនិតនៃការបង្កើតសៀវភៅ កំណត់ត្រានេះឡើង គឺកើតនៅក្នុងទសវត្សឆ្នាំ ១៩៥០ នៅពេលដែលលោក Sir Hugh Beaver ដែលជានាយកគ្រប់គ្រង ស្រាបៀ Guinness បានចូលរួមកម្មវិធីជប់លៀង មួយនៅ County Wexford (អៀរឡង់ខាងត្បូង) ។
Sir Hugh Beaver (ឆ្វេង) និង បងប្អូនភ្លោះ McWhirter (ស្ដាំ)
កំឡុងពេលជប់លៀង លោកHugh និង ម្ចាស់ពិធីបានប្រកែកគ្នាពី សត្វចាបដែលហោះលឿនជាងគេ ប៉ុន្តែមិនមានព័ត៌មានអំពីរឿងនេះចុះក្នុងសៀវភៅកំណត់ត្រាណាមួយឡើយ។
ក្នុងឆ្នាំ ១៩៥៤ ក្នុងគោលបំណងរួម ចំណែកមួយផ្នែក ដល់ការផ្សព្វផ្សាយពាណិជ្ជកម្ម ដល់ស្រាបៀ Guinness លោក Hugh បានអញ្ជើញអ្នកស្រាវជ្រាវចំនួន ៣រូប ដើម្បីរៀបចំចងក្រងសៀវភៅ មួយអំពីទិន្នន័យ និង ការពិតសាមញ្ញៗ ដែលជាមូលដ្ឋានសំខាន់នៃការចាប់ផ្ដើមនៃកំណត់ត្រា ឯកត្តកម្មពិភពលោក Guinness។
បងប្អូនភ្លោះ McWhirter ស្ថាបនិកនៃសៀវភៅ កំណត់ត្រា Guinness
ក្រោយមកនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំដដែល ការិយាល័យសម្រាប់ផ្ទុកកំណត់ត្រា Guinnessត្រូវបានបង្កើតឡើងនៅផ្លូវ 107 Fleet ទីក្រុងឡុងដុង ចក្រភពអង់គ្លេស ។ បន្តបន្ទាប់មក ប្រជាប្រិយភាព របស់កំណត់ត្រាមួយនេះ កាន់តែសាយភាយឡើងរហូតដល់មានឈ្មោះល្បីល្បាញលំដាប់ពិភពលោក ៕