ព័ត៌មានអន្តរជាតិ

ប្រទេសចិន ក្លាយជាប្រទេសផ្តល់ប្រាក់កម្ចីធំ ជាងគេដល់ប្រទេសកំពុងអភិវឌ្ឍន៍រហូតដល់ ១.៥ ពាន់ពាន់លានដុល្លារ

រូបភាពពី៖​ XINHUA

ចិន៖នេះបើយោងតាមរបាយការណ៍ថ្មីមួយដោយ AidData ចេញផ្សាយនៅសប្តាហ៍នេះបានឲ្យដឹងថា ស្ថាប័នហិរញ្ញវត្ថុបប្រទេសចិនបានផ្តល់ប្រាក់កម្ចីចំនួន ១.៣ ពាន់ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍ចន្លោះឆ្នាំ ២០០០ និង២០២១ ដោយបានក្លាយក្លាយជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT។

ការស្រាវជ្រាវបានប៉ាន់ប្រមាណថា ៨០ ភាគរយនៃផលប័ត្រកម្ចីនៅបរទេសរបស់ប្រទេសចិនក្នុងប្រទេសកំពុងអភិវឌ្ឍន៍បច្ចុប្បន្នកំពុងជួយដល់ប្រទេសដែលមានបញ្ហាហិរញ្ញវត្ថុ។ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានគេរាយការណ៍ថា ជំពាក់អ្នកឲ្យខ្ចី គឺចិនចន្លោះពី ១.១ ពាន់ពាន់លានដុល្លារដល់ ១.៥ ពាន់ពាន់លានដុល្លារគិតត្រឹមឆ្នាំ ២០២១។

អ្នកស្រាវជ្រាវ AidData បានវិភាគគម្រោងជិត ២១,០០០ ក្នុងប្រទេសដែលមានចំណូលទាប និងមធ្យមចំនួន ១៦៥ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណង និងប្រាក់កម្ចីរបស់ចិនចន្លោះឆ្នាំ ២០០០ និង២០២១។យោងតាមរបាយការណ៍ថា ប្រទេសចិននៅតែជាប្រភពផ្លូវការដ៏ធំបំផុតតែមួយគត់របស់ពិភពលោកនៃហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ។

អ្នកស្រាវជ្រាវ AidData បានសរសេរថា ទីក្រុងប៉េកាំងកំពុងស្វែងរកតួនាទីដែលមិនធ្លាប់ស្គាល់ និងមិនស្រួល ជាអ្នកប្រមូលបំណុលផ្លូវការដ៏ធំបំផុតរបស់ពិភពលោក ។ ដោយបន្ថែមថា ប្រទេសនេះកំពុង “មានឥរិយាបទកាន់តែខ្លាំងឡើងដូចជាអ្នកគ្រប់គ្រងវិបត្តិអន្តរជាតិ។

ទិន្នន័យបង្ហាញថាចំនួនសរុប នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ចិនក្នុងប្រទេសកំពុងអភិវឌ្ឍន៍មានហានិភ័យបរិស្ថាន សង្គម ឬអភិបាលកិច្ច (ESG) បានកើនឡើងយ៉ាងខ្លាំងពីគម្រោងចំនួន ១៧ មានតម្លៃ ៤២០ លានដុល្លារក្នុងឆ្នាំ ២០០០ ដល់១,៦៩៣ គម្រោងមានតម្លៃ ៤៧០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១៕

Most Popular

To Top