កីឡា

កូរ៉េខាងត្បូង-អាមេរិក គ្រោងបេីក កិច្ចចរចាជុំថ្មី ស្ដីពី ការចែករំលែក ចំណាយយោធា នៅសប្ដាហ៍ ក្រោយ

សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចាជុំថ្មីមួយនៅទីក្រុង វ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ស្តីពីការចែករំលែក ចំណាយ សម្រាប់ការឈរជើងកងទ័ព អាមេរិកនៅទីនេះចំពេលមាន ការរំពឹងទុកថា ភាគីទាំងពីរកាន់តែ ខិតជិតដល់កិច្ចព្រមព្រៀងមួយហេីយ។

ក្រសួងការបរទេសបានឲ្យដឹងនៅ ថ្ងៃសុក្រនេះថាលោក Jeong Eun-bo ប្រធានអ្នកចរចាកូរ៉េខាងត្បូង សម្រាប់កិច្ចពិភាក្សានេះ គ្រោងនឹងជួបសមភាគីអាមេរិក របស់លោក គឺលោក James DeHart សម្រាប់កិច្ចពិភាក្សា រយៈពេល ២ ថ្ងៃដែលចាប់ផ្តើម នៅថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅសប្ដាហ៍ក្រោយ។

ការចរចាដែលបានគ្រោងទុក កើតឡើង នៅពេលដែល សម្ព័ន្ធមិត្តទាំងពីរ កំពុងស្ថិតក្រោមសម្ពាធដើម្បី ធ្វើកិច្ចព្រមព្រៀងថ្មីមួយ លើ ការកំណត់ថា តើក្រុងសេអ៊ូល គួរបង់ប្រាក់ប៉ុន្មាន សម្រាប់ការរក្សាទុក ទាហានអាមេរិក ចំនួន ២៨.៥០០ នាក់ នៅលើទឹកដី របស់ខ្លួន។ កិច្ចព្រមព្រៀងចែកថ្លៃដើមកាលពី ឆ្នាំមុន ដែលមានឈ្មោះថា កិច្ចព្រមព្រៀងវិធានការ ពិសេស (SMA) បានផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ៕ ដោយ ឈូក បូរ៉ា

Most Popular

To Top