កីឡា

ខេមរសហព័ន្ធតេក្វាន់ដូ ប្រកាសរៀបចំ ការប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ ដូWT ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

សម្រាប់ការប្រកួតជើងឯកឆ្នាំ២០២៣ ខេមរសហព័ន្ធតេក្វាន់ដូ បានដាក់វិញ្ញាសាប្រកួត សរុបមានចំនួន ១៧ វិញ្ញាសាក្នុងនោះមានវិញ្ញាសាប្រយុទ្ធសរុបមាន ១២ វិញ្ញាសា (១៧ឆ្នាំឡើង) និងវិញ្ញាសាមេគុនសរុបមាន ៥ វិញ្ញាសា (១៧ឆ្នាំឡើង)។ វិញ្ញាសាប្រយុទ្ធក៏បែងចែកចេញ ជាផ្នែក គឺបុរស និងនារី ចំណែកវិញ្ញាសាមេគុនក៏បែងចែកចេញជាផ្នែក គឺបុរស និងនារីដែរ ។

រីឯវិញ្ញាសាប្រយុទ្ធមាន ១២ វិញ្ញាសា (១៧ឆ្នាំឡើង) គឺផ្នែកបុរសរួមមាន៖ប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៩ គីឡូក្រាម និងមនុស្សពេញវ័យ ប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាម និង ប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាមឡើង។

ផ្នែកនារីរួមមាន៖ប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងមនុស្សពេញវ័យប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាម។ ដោយឡែកវិញ្ញាសាមេគុនសរុបមាន ៥ វិញ្ញាសាវិញឯកត្តជនបុរស ឯកត្តជននារី មេគុនជាគូ (បុរស-នារី) ឯកត្តជនបុរស Freestyle និងឯកត្តជននារី Freestyle ៕

Most Popular

To Top