កីឡា

De Gea បដិសេធកុងត្រាប្រាក់ កម្រៃដល់ទៅ៥០ម៉ឺនផោន ចូលរួម Inter Miami

AFP

យោងតាមការចេញផ្សាយ របស់ The Sun បានឲ្យដឹងថាកីឡាករអ្នកចាំទីអេស្បាញ Davide De Gea បានសម្រេចចិត្តបោះបង់ចោលកុងត្រាដែលមានតម្លៃខ្លួនដល់ទៅ៥០ម៉ឺនផោនដែលនឹងចូលរួមលេងជាមួយនឹងកីឡាករ Cristiano Ronaldo វិញនៅលីគអារ៉ាប់។

កីឡាករដែលមានវ័យ៣៣ឆ្នាំរូបនេះ ក្រោយការចាកចេញពីក្លឹប Man UTD ហើយនោះក៏ត្រូវបានចាប់អារម្មណ៍ ពីក្លឹបជាច្រើននៅប្រទេសកំណើតផងដែរ ប៉ុន្តែជឿជាក់ថាគាត់នឹងអាច ទទួលយកកុងត្រា ទៅលេងនៅប្រទេស អាមេរិកជំនួសវិញ ។

ប្រភពដដែលបានឲ្យដឹងដែរថា អ្នកចាំទីរូបនេះ បានសម្រេចចិត្ត បដិសេធកុងត្រាដ៏មានតម្លៃនៅ អារ៉ាប់ហើយប្រហែល ជាចាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងក្លឹប Inter Miami ជាមួយនឹងកីឡាករ Lionel Messi ទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top